Huawei Aito M9 ស៊េរីថ្មីចុងក្រោយ អាប់ដេតបន្ថែម ត្រៀមចេញលក់នៅចុងខែនេះ ឯតម្លៃខ្ទង់ ៦មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការប្រកាសជាផ្លូវការសម្រាប់រថយន្ត Aito M9 ស៊េរីថ្មីចុងក្រោយ នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែមិនា ឆ្នាំ​២០២៥ ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៦៦ ៤០០ ដុល្លារ ។

Huawei Aito M9 ស៊េរីថ្មីចុងក្រោយ ទទួលបានជម្រើសថាមពេលអគ្គីសនិ លាយសាំង EREV ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២២១ និង ២៦៨ សេះ ផ្គួបជាមួយជម្រើសអាគុយ CATL ternary lithium battery មានកម្រិតសុីប្រេង ០,៦ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៥ និង ៣០៨ សេះ ផ្គួបជាមួយជម្រើសអាគុយ CATL ternary lithium battery ខណៈទំហំអាគុយ និងចម្ងាយបើកបរខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

រថយន្តនេះ មានប្រវែង ៥ ២៣០ ម.ម ទទឹង ១ ៩៩ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់ ៣ ១១០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ នៅតែបន្តការរចនារូបរាងរបស់ Aito M9 បច្ចុប្បន្ន។ ចំពោះនៅផ្នែកខាងក្នុងវិញ អាចនឹងទទួលបានប្រព័ន្ធបើកបរកម្រិតខ្ពស់ Qiankun ADS 4.0 របស់ក្រុមហ៊ុន Huawei និងអាចអូសសណ្តោងបាន ១ ៥០០ គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម