Huawei ចាប់ដៃជាមួយក្រុមហ៊ុនចិនមួយនេះ ផលិតរថយន្តប្រភេទ MPV ត្រៀមដាក់លក់នៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Voyah បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Dreamer ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ទទួលបានការកែមុខមាត់ថ្មី ដែលជាការផលិតរួមគ្នារវាងក្រុមហ៊ុន Huawei គ្រោងនឹងចេញលក់នៅចុងខែសីហា ឆ្នាំ ២០២៤ ក្នុងប្រទេសចិន។

រថយន្ត MPV នេះ មានប្រវែងតួខ្លួនសរុប ៥ ៣១៥ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម រួមទាំងទទួលបានទាំងជម្រើសម៉ាស៊ីនកូនកាត់ Plug-in hybrid រួមទាំងអគ្គិសនីសុទ្ធ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah Dreamer ស៊េរីឆ្នាំ ២០២៥ ទទួលបានប៉ាណាមុខថ្មីមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រថ្មីផងដែរ ។ លើសពីផ្នែកខាងក្រៅបំពាក់ប្រព័ន្ធចាប់សញ្ញា សេនស័រដល់ទៅ ២៧ទីតាំងដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបេ ADS 3.0 និងប្រព័ន្ធប្រតិបត្តិការ HormonyOS system ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម