ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Hyundai ប្រកាសតម្លៃផ្លូវការរថយន្ត Santa Fe PHEV ឆ្នាំ ២០២២ ដោយថ្លៃជាងប្រភេទ Hybrid ជាង ៥ពាន់ដុល្លារ

Hyundai ប្រកាសតម្លៃផ្លូវការរថយន្ត Santa Fe PHEV ឆ្នាំ ២០២២ ដោយថ្លៃជាងប្រភេទ Hybrid ជាង ៥ពាន់ដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត Santa Fe ប្រភេទ Plug-in Hybrid សម្រាប់ទីផ្សារសហរដ្ឋអាមេរិចជាផ្លូវការ។

រថយន្ត Santa Fe PHEV ឆ្នាំ ២០២២ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Turbo ជាមួយអាគុយអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២៦១សេះ ហើយប្រើប៉ុងពីរ AWD។ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ រថយន្តនេះស៊ីប្រេងជាមធ្យមប្រហែល ៧លីត្រ ខណ:ពេលប្រភេទ Hybrid ស៊ីប្រេងប្រហែល ៦,៩លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រភេទ Entry-level SEL មានតម្លៃចាប់ពី ៤០ ៥៣៥ដុល្លារ និងប្រភេទ Limited ចាប់ពី ៤៦ ៥៤៥ដុល្លារ។ បើសិនប្រៀបធៀបជាមួយប្រភេទ Hybrid វាមានតម្លៃថ្លៃជាងចំនួន ៥ ៤១០ដុល្លារ។ បន្ថែមពីនេះ រថយន្ត Santa Fe ប្រភេទ Plug-in Hybrid នឹងចេញលក់លើទីផ្សារនាដូវក្តៅនេះ(ចន្លោះខែមិថុនា-កញ្ញា)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម