Hyundai Stargazer X ជំនាន់ថ្មី ប្រភេទ MPV ខ្នាតតូច អាប់ដេតបន្ថែម ឯតម្លៃលក់ចាប់ផ្តើមក្រោម ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Stargazer X ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ខ្នាតតូច ដែលទទួលបានការធ្វើឱ្យប្រសើរឡើងជាច្រើន មានតម្លៃលក់ចាប់ពី ១៩ ២៤៨ ដុល្លារនៅទីផ្សារប្រទេសកូរ៉េខាងត្បូង។

Hyundai Stargazer X ជំនាន់ថ្មី ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតុ iVT មានទាំងជម្រើសប្រភេទបើកបរប៉ុង ១ និងប៉ុង ២

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានការរចនារូបរាងដូចរថយន្តប្រភេទ SUV ដោយមានប៉ាណាបែប 3D ចង្កៀងមុខ LED រួមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ខណៈដៃចង្កូតត្រូវបានឌីស្សាញថ្មី ជាពិសេសក៏បានបន្ថែមនៅហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម