ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Jeep ចេញម៉ូឌែលពិសេស Renegade Impulse Loki Special Edition សម្រាប់ទីផ្សារអ៊ីតាលី

Jeep ចេញម៉ូឌែលពិសេស Renegade Impulse Loki Special Edition សម្រាប់ទីផ្សារអ៊ីតាលី

ក្រុមហ៊ុន Jeep បានធ្វើការចេញម៉ូឌែលពិសេស Renegade Impulse Loki Special Edition សម្រាប់ទីផ្សារអ៊ីតាលី ដើម្បីអបអរសាទរនៃការចេញខ្សែភាគយន្ត Loki Series របស់ Disney+ ។

រថយន្ត Renegade Impulse ត្រូវបានផលិតឡើងផ្អែកលើរថយន្ត Renegade Limited និងបំពាក់ជាមួយតែមឡូហ្គូ Impulse និង Loki ។ Renegade Impulse ទទួលបានការបំពាក់ថ្មីជាមួយថាសកង់ទំហំ ១៨អ៊ីញ, កញ្ចក់សងខាងអូតូ, ប្រអប់ដាក់អីវ៉ាន់ក្រោមកៅអីខាងមុខ, កម្រាលក្រាល ការពារការជ្រាបទឹក និង Keyless System។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Renegade Impulse ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ Turbo កម្លាំង ១៣០សេះ និងម៉ាស៊ីន Plug-in Hybrid កម្លាំង ១៩០សេះ។ រថយន្តនេះ នឹងត្រូវផលិតនៅ Tychy ប្រទេស ប៉ូឡូញ ដោយប្រើប្រាស់គ្រោងឆ្អឹង Stellantis CMP Platform៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម