Jeep Grand Cherokee 4xe ឆ្នាំ២០២២ ចេញតម្លៃលក់ជាផ្លូវការ ចាប់ពី ៥៧ ៧០០ដុល្លារ

[ទីផ្សារបរទេស] រថយន្ត Jeep Grand Cherokee 4xe ស៊េរីឆ្នាំ២០២២ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ នៅនិទាឃរដូវនេះ ជាមួយនឹងតម្លៃចាប់ពី ៥៧ ៧០០ដុល្លារ។

បើប្រៀបធៀបជាមួយនឹង រថយន្ត Jeep Grand Cherokee ធម្មតា គឺថ្លៃជាងរហូតដល់ទៅជិត ២០ ០០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Grand Cherokee 4xe ប្រើម៉ាស៊ីន Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង, អាគុយទំហំ ១៧គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៣៧៥សេះ និងកម្លាំងរមួល ៦៣៧ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។

អ្វីដែលសំខាន់នោះគឺ រថយន្ត SUV នេះអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ២៥ ឬ ៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយថែមទាំងអស់អូសសណ្តោងបានដល់ទម្ងន់ ២ ៧០០គីឡូក្រាម ទៀតផង។

គួរឲ្យដឹងថា រថយន្ត Jeep Grand Cherokee 4xe ចែកចេញជា ៥ ម៉ូដែល មានដូចជា៖

  • Jeep Grand Cherokee 4xe (Base Model) មានតម្លៃចាប់ពី ៥៧ ៧០០ដុល្លារ
  • Jeep Grand Cherokee Trailhawk 4xe មានតម្លៃចាប់ពី ៦២ ៤៨៥ដុល្លារ
  • Jeep Grand Cherokee Overland 4xe មានតម្លៃចាប់ពី ៦៥ ៧៦០ដុល្លារ
  • Jeep Grand Cherokee Summit 4xe មានតម្លៃចាប់ពី ៦៩ ៨២០ដុល្លារ
  • Jeep Grand Cherokee Summit Reserve 4xe មានតម្លៃចាប់ពី ៧៤ ៣០០ដុល្លារ

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម