Kia កោះហៅឡានជិត ៣សែនគ្រឿងចូលមកវិញ ព្រោះបញ្ហាប្រឈមឆេះម៉ាស៊ីន

ក្រុមហ៊ុន Kia បានកោះហៅរថយន្តប្រមាណជា ២៩៤ ៧៥៦គ្រឿង នៅសហរដ្ឋអាមេរិក ចូលមករោងចក្រវិញ ដោយសារតែបញ្ហាប្រឈមនឹងការឆេះប្លុកម៉ាស៊ីន ដែលអាចកើតឡើងខណៈរថយន្តកំពុងបើកបរ។

ការកោះហៅនេះពាក់ព័ន្ធនឹងរថយន្ត Kia ម៉ូដែល Sorento ឆ្នាំ២០១២-២០១៣, Forte និង Forte Koup ឆ្នាំ២០១២-២០១៥, Optima Hybrid ឆ្នាំ២០១១-២០១៣, Soul ឆ្នាំ២០១៤-២០១៥ និង Sportage ឆ្នាំ២០១២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ Kia នឹងធ្វើការពិនិត្យមើលម៉ាស៊ីន ដើម្បីរកមើលការលេចជ្រាបសាំង ឬប្រេង, ជួលជុលបើចាំបាច់ ហើយនឹងផ្លាស់ប្តូរម៉ាស៊ីនថ្មីបើវាខូច។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនរថយន្តកូរ៉េខាងលើ បានបង្កើតកម្មវិធីមួយហៅថា Knock Sensor Detection System (KSDS) ដែលនឹងត្រូវដាក់ឲ្យឈ្មួញប្រើប្រាស់ដោយឥតគិតថ្លៃទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម