Zeekr ប្រកាសថា រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ចាយពេលតែ ៤៨ម៉ោង ទទួលបានការកក់ដល់ទៅ ២មុឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការបើកទទួលការកក់នៅរថយន្ត Zeekr 007 ជាមួយតម្លៃលក់ ៣១ ៨០០ ដុល្លារ ដោយពេលនេះ ក្រុមហ៊ុនប្រកាសថាខ្លួនទទួលបានការរកក់ទុកមុនដល់ទៅ ២០ ០០០ គ្រឿងក្នុងរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៨ ម.ម ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform ដែលគាំទ្រស្ថាបត្យកម្ម 800V architecture បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៦៣៦ សេះ ផ្គួបជាមួយអាគុយទ CATL អាចបើកបរបានចម្ងាយ ៨៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ដោយសាកត្រឹម ១៥ នាទីអាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព៏រផ្តោតលើប្រណិតភាព ដោយផ្នែលខាងមុខរបាពន្លឺអូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាងជាមួយអំពូល LED សរុប ១៧១១ គ្រាប់ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយរាងស្លីមអូសកាត់វែង ។ លើសពីនេះ ក៏មានបំពាក់កាម៉េរាចំនួន ១២ ទីតាំង និង ultrasonic radar ចនួន ១២ ទីតាំងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៉ីញសម្រាប់បញ្ជាមុខងារសំខាន់ៗ និងគាំទ្រដោយឈីប Qualcomm Snapdragon 8295 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ទំហំ ៣៥,៥ អ៉ីញ ,ភ្លើងលម្អ និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម