Kia បង្ហាញគំរូរថយន្តអគ្គិសនី Kia EV5 ថ្មី ជាប្អូនបង្កើតរបស់ Kia EV9

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Kia EV5 និងបានបង្ហាញនៅរថយន្តប្រភេទ Crossover អគ្គិសនីទាំងអស់ដែលរួមបញ្ចូលនៅរូបរាងដូចរថយន្ត EV9 នៅប្រទេសចិន ។

ក្នុងនោះ លោក Karim Habib ប្រធានមជ្ឈមណ្ឌលរចនាសកលរបស់ Kia បាននិយាយថា “Kia Concept EV5 ទទួលបានស្ថាបត្យកម្មដែលបង្កើតឡើងដោយមនុស្ស ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលស្វែងរកគំនិតច្នៃប្រឌិតថ្មី រថយន្ត SUV នាំមកនៅជាមួយនឹងស្ថាបត្យកម្មខាងក្នុងប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើអ្នកប្រើប្រាស់”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនី Kia EV 5 ត្រូវបានប្រើប្រាស់ភាសាការរចនា “opposites united” លើសពីការរចនាបែបជាជ្រុងៗ និងថាសកង់ស្ព័រទំហំ ២១ អ៊ីញ និងនៅផ្នែកខាងមុខឲ្យឈ្មោះថា “Digital Tiger Face” ដែលមានប៉ាណាមុខបិទជិត ចង្កៀងប្រភេទ Star Map LED និងទ្វារប្រភេទ Suicide Door ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ Kia និយាយថា មានការរចនាបែបអនាគត ខ្លួនបានប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថានជាច្រើនប្រភេទនៅខាងក្នុងគំរូរថយន្តអគ្គិសនី EV5 រួមទាំងសារធាតុចម្រាញ់ពីសារ៉ាយ និងដប ដែលបានកែច្នៃនៅលើកៅអី ទ្វារ ផ្ទាំងគ្រប់គ្រង និងពិដានជាដើម។ លើសពីនេះ ដំបូលកញ្ចក់នៃរថយន្តនេះក៏ត្រូវបានបង្កប់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យផងដែរ។

ក្រុមហ៊ុន Kia បានបញ្ជាក់ថា គំរូរថយន្តអគ្គិសនី Kia EV5 នឹងត្រូវបានប្រែក្លាយទៅជារថយន្តផលិតនៅចុងឆ្នាំនេះ ដោយបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិន។ ខណៈពេលនៅក្នុងទីផ្សារផ្សេងទៀតនឹងប្រកាសនៅពេលក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម