Kia បញ្ចេញរូបរាងគំរូឡានអគ្គីសនីសុទ្ធ​ EV2 ជាផ្លូវការ ឯតម្លៃរំពឹងខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្តអគ្គិសនីសុទ្ធ Kia EV2 ស៊េរីថ្មីចុងក្រោយ ប្រភេទ compact-SUV នៅឯព្រឹត្តិការណ៍ KIA EV Day 2025 ដែលកំពុងធ្វើឡើងក្នុងប្រទេសអេស្ប៉ាញ ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ Kia EV2 ត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ត្រូវបានឌីស្សាញឡើងដោយប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Opposites United design concept មានលក្ខណៈបែបអនាគត ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញបញ្ឈរ ២ឆ្នូត ក៏ដូចជាដៃទ្វារបើក-បិទដូចរថយន្ត Roll-Royce ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង មានកៅអីស្ព័រស្រោបដោយស្បែកជាប់គ្នាអាចបង្វិលបានដែលជាការឌីស្សាញបែបអនាគត ក៏ដូចជាមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen អ៉ីញជាប្រភេទអេក្រង់ភ្លោះ និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ។

ទាក់ទងនឹងផ្នែកថាមពលវិញ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា រថយន្តនេះនឹងធ្វើការចេញលក់នៅក្នុងឆ្នាំ ២០២៦ ជាមួយតម្លៃរំពឹងចាប់ពីខ្ទង់ ៣១ ៤០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម