Kia បញ្ចេញលក់ឡាន SUV តម្លៃជាង ១ម៉ឺនដុល្លារនៅឥណ្ឌូណេស៊ី

Kia បាន​ប្រកាស​ចេញ​លក់​រថយន្ត​ SUV ខ្នាត​តូច​ម៉ូដែល​ Kia Sonet ​នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយ​មាន​ជម្រើស​ចំនួន​ ៦​ប្រភេទ និង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៣ ៦០០​ដុល្លារ ដល់ ២០ ៤០០​ដុល្លារ។

រថយន្ត Kia Sonet ទាំង​៦​ប្រភេទ គឺ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន Smartstream ចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ១១៣​សេះ ដូច​គ្នា។ អតិថិជន​អាច​ជ្រើស​រើស​រវាង​ប្រអប់​លេខ​ដៃ ៥​វគ្គ ឬ​​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦​វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​ដែរ​គឺ​មាន​បំពាក់​ដោយ​ភ្លើង​ប្រភេទ LED សុទ្ធ, មាន​​ជម្រើស​ដំបូល​កញ្ចក់, មាន​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ប្រភេទ LED, មាន​បំពាក់​ប្រព័ន្ធ​សំឡេង Bose ចំនួន​៧​គ្រាប់, កន្លែង​សាក​ថ្ម​​ទូរសព្ទ​ឥត​ប្រើ​ខ្សែ និង​​មាន​រន្ធ​សាក​ថ្ម​សម្រាប់​អ្នក​ដំណើរ​ខាង​ក្រោយ​ផង​ដែរ។

គួរ​ដឹង​ថា​រថយន្ត​ Kia Sonet ធ្លាប់​បាន​ចេញ​លក់​នៅ​ប្រទេស​ឥណ្ឌា ដោយ​វា​មាន​ជម្រើស​ចំនួន ១៥​ប្រភេទ ជា​មួយ​តម្លៃ​ចាប់​ពី ៩ ២០០​ដុល្លារ ដល់​ថ្លៃ​បំផុត ១៦ ៤០០​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម