ម៉ូដែលខ្ពស់បំផុតរបស់ Kia Carnival ឆ្នាំ ២០២៤ ចេញលក់នៅប្រទេសថៃតម្លៃ ៨មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅទីផ្សារប្រទេសថៃ គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅ Kia Carnival ស៊េរីឆ្នាំ ២០២៤ ម៉ូដែលថ្មី SXL Luxury នៅឯពិព័រណ៌រថយន្ត Bangkok International Auto Show 2024 ដែលធ្វើនៅចាប់ពីថ្ងៃ ២៧ ខែមិនា ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៨២ ៤៣៧ ដុល្លារ ។

រថយន្តប្រភេទ MPV នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០២ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Carnival SXL Luxury ស៊េរីថ្មីនេះ ត្រូវបានបង្កើតឡើងជារថយន្តទំនើប MPV Grand Utility Vehicle ដោយមានប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED មានមុខងារបើក-បិទស្វ័យប្រវត្តិ រួមទាំងទ្វាររូតចំហៀងសងខាង និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី និងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានផ្លាស់ប្តួរថ្មី ដោយបានឌីស្សាញតាប្លូបែបកាងនិងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple Carplay និង Android Auto ឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំណុច និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម