ឡានអគ្គិសនីសុទ្ធ Kia EV9 GT ស៊េរីឆ្នាំ ២០២៦ អាប់ដេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia EV9 GT ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV កៅអី ៣ជួរ ផលិតនៅប្រទេសកូរ៉េខាងត្បូង គ្រោងនឹងដាក់នៅឆមាសទី ២ ឆ្នាំ២០២៥ រួមទាំងទីផ្សារសហរដ្ឋអាមេរិក ។

Kia EV9 GT បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥០១ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៤,៣ វិនាទី ខណៈទំហំអាគុយ និងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែសម្រាប់ការសាកថ្មបានពី ១០-៨០% ប្រើរយពេលតិចជាង ២៥នាទី ។ លើសពីនេះ ក៏បានអាប់ដេតទៅលើប្រព័ន្ធជើងក្រោមប្រភេទអេឡិចត្រូនិច ដែលលៃតម្រូវស្របទៅនឹងការឆ្លើយតបរបស់ចង្កូត និងហ្វ្រាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅមានភាពហាប់ណែន និងអំណាច ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីមថ្មី ព្រមទាំងថាសកង់ថ្មីទំហំ ២១អ៉ីញ ជាមួយដុំហ្រាំង brake calipers ពណ៌បៃតង រួមទាំងកាងការពារមុខ-ក្រោយថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen ទំហំធំរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌ និងអេក្រង់កំសាន្ត ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធប្រអប់លេខហៅថា VGS ដែលផ្តល់នៅដំណើរការរលូតជាងមុន និងភ្លៀងលម្អដ៏ពិសេសទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម