Kia Forte ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ អាប់ដេតការឌីហ្សាញ និងបច្ចេកវិទ្យាកាន់តែទំនើប

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Kia Forte ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារអាមេរិកខាងជើង ដោយបានអាប់ដេតលើរូបរាង និងបច្ចេកវិទ្យាមួយចំនួនផងដែរ។

រថយន្ត Kia Forte ឆ្នាំ ២០២២ ចែកចេញជា ៤ ម៉ូដែល គឺ FE, LXS, GT-Line និង GT។ វាមានបំពាក់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប៉ាណា tiger-nose grille ប្រចាំត្រកូលរបស់វាទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Sedan នេះមានបំពាក់អេក្រង់កម្សាន្ត Touchscreen ថ្មី ទំហំដល់ ១០,២៥អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បាន ខណៈកុងទ័ររបស់វាមានទំហំធំបំផុតដល់ ១០,២៥អ៊ីញ ជាប្រភេទឌីជីថលទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្ត Kia Forte ឆ្នាំ ២០២២ មានបំពាក់ប្រព័ន្ធសុវត្ថិភាពសរុប ១៥មុខ រួមទាំង Highway Driving Assist, Navigation-Based Smart Cruise Control និង Safe Exit Warning ផងដែរ។

រថយន្ត Kia Forte ឆ្នាំ ២០២២ មានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ MPI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៧សេះ និងកម្លាំងរមួល ១៧៨ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមុខ និងប្រអប់លេខIntelligent Continuously Variable Transmission (iCVT)។ ជម្រើសម៉ាស៊ីនមួយទៀតនោះគឺ ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៦៤ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៧វគ្គ ឬ លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម