ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Kia Sorento ឆ្នាំ២០២១ ដូររាងថ្មីទាំងស្រុង ឡើងថ្លៃជាង ២ពាន់ដុល្លារ

Kia Sorento ឆ្នាំ២០២១ ដូររាងថ្មីទាំងស្រុង ឡើងថ្លៃជាង ២ពាន់ដុល្លារ

រថយន្ត Kia Sorento ស៊េរីឆ្នាំ២០២១ កំពុងតែធ្វើដំណើរទៅកាន់ Showroom នៅទូទាំងពិភពលោក។ រថយន្ត SUV នេះទទួលបានការឌីហ្សាញថ្មីទាំងស្រុង ប៉ុន្តែដើរតាមគន្លងរបស់ម៉ូដែល Kia Telluride ដែលជួយឲ្យវារឹតតែស្រស់ស្អាត និងទាក់ទាញ។

ចំណែកឯកាប៊ីនខាងក្នុងក៏ទទួលបានការអាប់ដេតគួរឲ្យកត់សម្គាល់ដែរ។ ទោះជាយ៉ាងណា ការឌីហ្សាញថ្មីគឺតែងតែជះផលប៉ះពាល់មួយដល់អ្នកទិញ ពោលគឺតម្លៃវាថ្លៃជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ Kia ទើបតែបានបញ្ចេញតម្លៃជាផ្លូវការនៃរថយន្ត Sorento ឆ្នាំ២០២១ ដោយលើកនេះគឺចាប់ពី ២៩ ៣៩០ដុល្លារ សម្រាប់ម៉ូដែល Sorento LX (Base Model) ថ្លៃជាងឆ្នាំមុន ២ ៤៥០ដុល្លារ។

រថយន្ត Kia Sorento នឹងផ្តល់ម៉ាស៊ីនចំនួន ២ ជម្រើស គឺ ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩១សេះ និង ចំណុះ ២,៥លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៨១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។ បន្ថែមពីនេះវាក៏មានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ និង មុខងារជំនួយការបើកបរជាច្រើនផ្សេងទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម