ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Kia Sportage ឆ្នាំ២០២២ ដូររាងថ្មីទាំងស្រុង ចេញលក់តម្លៃចាប់ពី ៣៥ ៦០០ដុល្លារ

Kia Sportage ឆ្នាំ២០២២ ដូររាងថ្មីទាំងស្រុង ចេញលក់តម្លៃចាប់ពី ៣៥ ៦០០ដុល្លារ

រថយន្ត Kia Sportage ស៊េរីឆ្នាំ២០២២ ដែលផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ខណៈពេលដែលទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តប្រើរូបរាងចាស់តាំងពីឆ្នាំ២០១៥ មក។

រថយន្ត Kia Sportage ឆ្នាំ២០២២ ថ្មី មានការឌីហ្សាញផ្នែកខាងមុខរឹតតែកាច ខណៈខាងក្រោយកាន់តែស្ព័រ មើលទៅពិតជាទាក់ទាញមែនទែន។ មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតកាប៊ីនខាងក្នុងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដែរ ហើយត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៦ ៧៤៥ផោន ឬប្រហែល ៣៥ ៦០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kia Sportage ប្រភេទ Base Model នឹងមានបំពាក់ម៉ាស៊ីនសាំង ចំណុះ ១,៦លីត្រ មានកម្លាំង ១៤៨សេះ តែក៏មានជម្រើសម៉ាស៊ីនផ្សេងទៀត ដូចជា ចំណុះ ១,៦លីត្រ T-Gdi ប្រើសាំង មានកម្លាំង ១១៣សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ CRDi មានកម្លាំង ១៤៨សេះ។ រីឯប្រអប់លេខវិញ មានទាំងជម្រើសលេខដៃ ៦វគ្គ និង លេខអូតូ ៧វគ្គ ព្រមទាំងប៉ុងមួយ និងជម្រើសប៉ុងពីរ ទៀតផង។

មិនតែប៉ុណ្ណោះ រថយន្ត Kia Sportage ឆ្នាំ២០២២ ក៏មានជម្រើសប្រភេទប្រើម៉ាស៊ីន Hybrid ដែលមានកម្លាំង ២២៦សេះ ខណៈប្រភេទប្រើម៉ាស៊ីន Plug-in Hybrid មានកម្លាំង ២៦១សេះ នឹងត្រូវបង្ហាញខ្លួននាពេលក្រោយ ក្នុងឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម