James Bell អ្នកចាត់ការផ្នែកទំនាក់ទំនងប្រចាំក្រុមហ៊ុន Kia នៅសហរដ្ឋអាមេរិក បានឲ្យដឹងថារថយន្ត Telluride កំពុងតែត្រូវប៉ាន់ខ្លាំងនៅសហរដ្ឋអាមេរិក ដល់ថ្នាក់លោកឲ្យឈ្មោះរថយន្តនេះថា “Selluride”។
ជួបនិយាយជាមួយវិបសាយ CarBuzz លោក Bell បានបកស្រាយថារថយន្ត Telluride នៅតែអាចលក់ដាច់ខ្លាំងរហូតដល់ដាច់ស្តុក ហើយមានអតិថិជនភាគច្រើនសុខចិត្តបោះបង់ចោលពណ៌ដែលខ្លួនចង់បានដើម្បីទិញឲ្យបាននូវរថយន្ត Telluride ដែលមានក្នុងស្តុកស្រាប់។
រឹតតែអស្ចារ្យនោះគឺអតិថិជនភាគច្រើនស្រវារើសយក Option SX ដែលជា Option ថ្លៃជាងគេ ជាមួយកញ្ចប់ Premium Package ទៀតផង។ លោក Bell បានបង្ហើបថាក្រុមហ៊ុន Kia នឹងមានការអាប់ដេតគួរឲ្យចាប់អារម្មណ៍មួយសម្រាប់ Telluride ដែលអាចបន្ថែមជាប្រភេទ Off-Road សម្រាប់ SUV គ្រួសារនេះ៕