Land Cruiser រូបរាងថ្មី អាចនឹងបង្ហាញវត្តមាននៅខួប ៧០ឆ្នាំ?

នៅ​ថ្ងៃ​ទី​១ ខែ​សីហា​ ឆ្នាំ ២០២១ ខាង​មុខ​នេះ​គឺ​ជា​ខួប​ទី​ ៧០​ឆ្នាំ នៃ​ការ​ចាប់​កំណើត​រថយន្ត​ Land Cruiser ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា​រថយន្ត​ Land Cruiser ជំនាន់​ថ្មី ដែល​មាន​រូបរាង​ថ្មី​អាច​នឹង​បង្ហាញ​មុខ​ចំ​ថ្ងៃ​ពិសេស​នេះ។

នៅ​លើ​បណ្ដាញ​សង្គម​ អតីត​វិស្វករ​ជាន់​ខ្ពស់​នៃ​ Toyota Land Cruiser បាន​ធ្វើ​ការ​រាប់​ថយ​ក្រោយ​ ​សម្រាប់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ ២០២១ ប៉ុន្តែ​មិន​ច្បាស់​ថា​ជា​ការ​អបអរ​ខួប​ទី​៧០​ឆ្នាំ​នៃ​រថយន្ត ឬ​ជា​ការ​ឲ្យ​តម្រុយ​ពី​ម៉ូដែល​ថ្មី​នោះ​ទេ។

រូបភាព​ Render

រថយន្ត Toyota Land Cruiser​ ជំនាន់​បច្ចុប្បន្ន​ដែល​ជា​ 200 Series ​នឹង​បញ្ឈប់​ការ​ផលិត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ក្រោយ​មាន​វត្តមាន​អស់​ពេល ១៤ឆ្នាំ។ ក្រោយ​បញ្ឈប់​ការ​​ផលិត​ រោងចក្រ Toyota នៅ​ជប៉ុន​នឹង​ចាប់​ផ្ដើម​ការ​ផ្លាស់​ប្ដូរ​គ្រឿង​បរិក្ខារ​សម្រាប់​ផលិត​ម៉ូដែល​ថ្មី ដែល​អាច​ចំណាយ​ពេល​ជា​ច្រើន​ខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​បើ​ផ្អែក​តាម​កាល​បរិច្ឆេទ​បញ្ឈប់​ការ​ផលិត​ Land Cruiser 200 Series នេះ មាន​ការ​ប៉ាន់​ស្មាន​ថា​រថយន្ត Land Cruiser 300 Series អាច​នឹង​បង្ហាញ​វត្តមាន​មុន​​ពាក់​កណ្ដាល​ឆ្នាំ ២០២១ នេះ។ ដូច​នេះ​ខណៈ​ពេល​នេះ គេ​ដាក់​សង្ស័យ​លើ​កាល​បរិច្ឆេទ​ពីរ​ផ្សេង​គ្នា​នៃ​ការ​បង្ហាញ​ចេញ​រថយន្ត Land Cruiser 300 Series៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម