ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Land Rover កំពុងសម្ងំផលិតឡាន Defender កម្លាំង៦០០សេះ

Land Rover កំពុងសម្ងំផលិតឡាន Defender កម្លាំង៦០០សេះ

ក្រុមហ៊ុន Land Rover បានបង្ហាញចេញរថយន្ត Defender ជំនាន់ថ្មីកាលពីអំឡុងដើមឆ្នាំកន្លងទៅ ហើយពេលនេះមានការលេចឭថាក្រុមហ៊ុនកំពុងសម្ងំផលិត Defender មហាកម្លាំងមួយប្រភេទ។

ផ្អែកតាម MotorTrend បានឲ្យដឹងថា Land Rover កំពុងផលិតរថយន្ត Defender SVR ដែលវានឹងមានលក្ខណៈខុសគ្នាពីរថយន្ត Defender ធម្មតាបន្តិច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភពខាងលើនេះបានសន្និដ្ឋានថារថយន្តថ្មីនឹងប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ជំនួសឲ្យម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង។ ចចាមអារ៉ាមបាននិយាយថារថយន្តថ្មីនឹងមានកម្លាំងលើសពី ៦០០សេះឯណោះ។

ម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង ដែលប្រើប្រាស់លើរថយន្ត Defender ជំនាន់ថ្មី អាចផលិតកម្លាំងបាន ៥១៨សេះ ដែលអាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៤,៩វិនាទី និងល្បឿនអតិបរមា ២៤៩គ.ម/ម៉។

ដំណឹងដទៃទៀតទាក់ទងនឹងរថយន្ត Defender SVR គឺនៅមានស្ដួចស្ដើងនៅឡើយ ដោយគេរំពឹងថាវាអាចនឹងបង្ហាញវត្តមាននៅឆ្នាំ២០២២ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម