Lexus ES សេរ៊ីឆ្នាំ២០២៥ ត្រៀមចេញលក់នៅទីផ្សារសហរដ្ធអាមេរិកនៅខែខាងមុខនេះហើយ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការប្រកាសចេញនូវរថយន្ត Lexus ES សេរ៊ីឆ្នាំ២០២៥ ប្រភេទ sedans ចំនួនមានកំណត់គឺត្រឹមតែ ១,០០០គ្រឿង ប៉ុណ្ណោះហើយគ្រោងចេញលក់នៅក្នុងទីផ្សារសហរដ្ធអាមេរិក​ ក្នុងរដូវក្តៅខាងមុខនេះជាមួយតម្លៃលក់ចេញខ្ទង់ ៤៣,១៩០ដុល្លារ ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះមានប្រព័ន្ធដំណើរការ ៣ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រភេទ ES 250 AWD ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលអាចផ្តល់កម្លាំងសរុបបានចំនួន ២០៣សេះ និិងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ។
  • ប្រភេទ ES 350 ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ៣,៥លីត្រ V6 ដែលអាចផ្តល់កម្លាំងសរុបបានចំនួន ៣០២សេះ និិងកម្លាំងរមួល ៣៦២ញ៉ូតុនម៉ែត្រ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៦,៦វិនាទី។
  • ប្រភេទ ES 300h ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,៥លីត្រ hybridized ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីដែលអាចផ្តល់កម្លាំងសរុបបានចំនួន ២១៥សេះ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៨,១វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅវិញ ទទួលបានកញ្ចក់ Obsidian, spoiler ខាងក្រោយពណ៌ខ្មៅ, ប្រព័ន្ធ infotainment ទំហំ ១២,៣អ៊ីញ, អេក្រង់លើកញ្ចក់, ដំបូល Panoramic និងសោកាត SmartAccess ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម