ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Lexus NX ជំនាន់ថ្មី នឹងប្រើគ្រោងឆ្អឹងដូច Toyota Venza ហើយបំពាក់ម៉ាស៊ីនថ្មីទៀត

Lexus NX ជំនាន់ថ្មី នឹងប្រើគ្រោងឆ្អឹងដូច Toyota Venza ហើយបំពាក់ម៉ាស៊ីនថ្មីទៀត

រថយន្ត Lexus NX ជំនាន់ទី១ បានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ២០១៥ ខណៈ NX ជំនាន់ទី២ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមគេហទំព័រជប៉ុន Best Car ឲ្យដឹងថា រថយន្ត Lexus NX ជំនាន់ទី២ នឹងប្រើគ្រោងឆ្អឹង TNGA-K ដូចទៅនឹង Toyota RAV4 និង Toyota Venza ដែលទើបចេញថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ NX ឆ្នាំ២០២២ នឹងប្រើម៉ាស៊ីនថ្មី ស្រដៀងទៅនឹង Venza ដែរ គឺម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ៣ មានកម្លាំងសរុប ២១៩សេះ ប្រើប្រអប់លេខអូតូ CVT និងប៉ុងពីរ។

មិនតែប៉ុណ្ណោះ NX ថ្មីក៏ទំនងជាមានជម្រើសម៉ាស៊ីនមួយទៀត គឺចំណុះ ២,៤លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំងប្រហែល ៣០០សេះ។

ជារួមមក រថយន្ត Lexus NX ជំនាន់ក្រោយ នឹងមានរូបរាងថ្មីទាំងស្រុង ប្រសើរជាងមុន ហើយក៏ខ្លាំងជាងមុន ព្រមទាំងមានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម