Lexus បានបង្ហាញចេញតម្លៃផ្លូវការសម្រាប់រថយន្តម៉ូដែល RX ស៊េរីឆ្នាំ ២០២០ ដែលនឹងមានលក់តាមហាងនៅអាមេរិកនាពេលឆាប់ៗខាងមុខ។
រថយន្ត SUV នេះមានតម្លៃចាប់ផ្ដើមពី ៤៤ ១៥០ ដុល្លារ សម្រាប់ម៉ូដែល RX350 ដែល RX350L មានតម្លៃចាប់ពី ៤៧ ៣០០ ដុល្លារ ដោយមិនគិតថ្លៃដឹកជញ្ជូន និងថ្លៃសេវាផ្សេងៗ។ ចំពោះម៉ូដែល F Sport នឹងមានតម្លៃចាប់ពី ៤៧ ៩៥០ ដុល្លារ ហើយ F Sport Performance Package មានតម្លៃចាប់ពី ៥០ ៣៥០ ដុល្លារ។
គួរដឹងថា RX ២០២០ មានការផ្លាស់ប្ដូររូបរាងខាងក្រៅមួយចំនួនតូច។ ចំណែកឯជម្រើសពណ៌គឺមានថែមថ្មី ដែលមានពណ៌ថ្មី Moonbeam Beige Metallic និង Nori Green Pearl៕