Mazda CX-30 ឆ្នាំ២០២០ ចេញលក់នៅថៃ តែ៣ម៉ឺនស្តើង

ក្រុមហ៊ុន Mazda Sales Thailand បានចេញលក់រថយន្ត SUV ខ្នាតតូចម៉ូដែល CX-30 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

បើនិយាយពីទំហំ រថយន្ត Mazda CX-30 នេះស្ថិតនៅចន្លោះរថយន្ត CX-3 និង CX-5 ដោយមានប្រវែង ៤,៤ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦ម៉ែត្រ។ វាប្រើគ្រោងឆ្អឹង, ម៉ាស៊ីន និងប្រអប់លេខ ដូចទៅនឹងរថយន្ត Mazda 3 ដែរ។

ពាណិជ្ជកម្ម

CX-30 បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ។ មិនតែប៉ុណ្ណោះ វាមានបំពាក់មុខងារច្រើនជាងគូប្រជែង ដូចជា Honda HR-V, Toyota C-HR និង Nissan Kicks ជាដើម។

ចំពោះតម្លៃវិញ គឺចាប់ពី ៩៨៩ ០០០បាត (៣១ ៣០០ដុល្លារ) សម្រាប់ម៉ូដែល CX-30 C , ១,១លានបាត (៣៥ ០០០ដុល្លារ) សម្រាប់ម៉ូដែល CX-30 S និង ១,២លានបាត (៣៨ ០០០ដុល្លារ) សម្រាប់ម៉ូដែល CX-30 SP៕

Sponsored