Mazda CX-60 លក់ដាច់ខ្លាំងក្រោយចេញលក់បានជិត ៣ខែ

[ទីផ្សារបរទេស] ចំនួនអ្នកកុម្ម៉ង់ទិញរថយន្ត MazdaCX-60 ស៊េរីឆ្នាំ២០២៣ បាន​ហក់​ឡើងខ្លាំងក្រោយ​ពីបានបើកលក់​បានរយៈពេល​ជាង២ខែរួចមក ដោយចំនួនកុម្ម៉ង់ទិញ​លើសពីការរំពឹងទុករបស់ក្រុមហ៊ុនពីរដងឯណោះ។

ពេលប្រកាសចេញដំបូង Mazda រំពឹងថាអាចលក់រថយន្ត CX-60 បានខ្ទង់ ២ពាន់គ្រឿង ក្នុងមួយខែ ប៉ុន្តែ​គិតចាប់ពីថ្ងៃទី២៤ ខែ​មិថុនា មក​ទល់​ពេលនេះ ការកុម្ម៉ង់ទិញមានរហូតដល់ ៨ ៧២៦គ្រឿង នៅឯប្រទេសជប៉ុន ដែលលើសពីការរំពឹងរបស់ Mazda។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅប្រទេសជប៉ុន រថយន្ត CX-60 មានចំនួនបួនប្រភេទ រួមមានម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, Hybrid និង PHEV ហើយ​រថយន្ត​ Hybrid ប្រើម៉ាស៊ីនម៉ាស៊ូតទទួលបានការពេញនិយមជាងគេ តាមពីក្រោយដោយរថយន្តម៉ាស៊ីនម៉ាស៊ូត។

នៅឯប្រទេសជប៉ុន រថយន្ត Mazda CX-60 ស៊េរីឆ្នាំ២០២៣នេះ មានតម្លៃចាប់ពីប្រមាណ ២ម៉ឺនដុល្លារ ដល់​ប្រមាណ ៤,៣ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម