ទីបំផុត ឡាន Mazda កម្លាំងខ្លាំងបំផុត CX-60 ចូលរោងចក្រផលិតហើយ!

នៅទីបំផុត រថយន្ត Mazda ដែលមានកម្លាំងខ្លាំងបំផុត ម៉ូដែល Mazda CX-60 បានចាប់ផ្តើមចូលរោងចក្រផលិតហើយ នៅរោងចក្រ Hofu plant no.2 ក្នុងខេត្ត Yamaguchi Prefecture ប្រទេសជប៉ុន។

រថយន្ត Mazda CX-60 នឹងជាម៉ូដែលកំពូល Flagship សម្រាប់ទីផ្សារ SUV អឺរ៉ុប។ CX-60 PHEV បំពាក់ម៉ាស៊ីនសាំង Skyactiv-G ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និង កញ្ចប់អាគុយអគ្គិសនីទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ៣២២សេះ ធ្វើឲ្យវាក្លាយជារថយន្តមានកម្លាំងខ្លាំងបំផុតក្នុងត្រកូល Mazda។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ CX-60 ក៏ជារថយន្ត Mazda ដំបូង ដែលប្រើប្រាស់គ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុន គឺ Skyactiv Multi Solution Scalable Architecture ទៀតផង។

យ៉ាងណាមិញ រថយន្ត Mazda CX-60 ត្រូវបានគេរំពឹងថា នឹងដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៥៥ ០០០ដុល្លារ សម្រាប់ទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម