Mazda EZ-60 ប្រភេទប្រើអគ្គីសនី លាយសាំង (EREV) អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Mazda និង Changan បានធ្វើការដាក់បង្ហាញនៅ Specification របស់រថយន្តម៉ូដែលថ្មី Mazda EZ-60 ប្រភេទអគ្គិសនី លាយសាំង EREV សម្រាប់នៅទីផ្សារប្រទេសចិន ។

Mazda EZ-60 ប្រភេទអគ្គិសនីសុទ្ធ EV

Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA1 modular architecture របស់ក្រុមហ៊ុន Changan ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៥ សេះ ផ្គួបជាមួយអាគុយទំហំ ៣១,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ នៅពេលប្រើអគ្គិសនី និងសាំងបញ្ចូលគ្នា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Crossover នេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០២ ម.ម ។ សម្រាប់ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មិនមានអ្វីប្លែកពីម៉ូដែលប្រើអគ្គិសនសុទ្ធ EV នោះទេ ដោយផ្នែកខាងមុខមានចង្កៀងមុខ LED លេងការឌីស្សាញរាងស្លីមអូសកាត់ក្រោមប៉ាណា ដែលមានឡូហ្គោ Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ក៏ដូចដៃទ្វារប្រភេទ flush-door និងចង្កៀងក្រោយឌីស្សាញរាងស្លីមប្រភេទ LED ផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាបផ្នែកខាងក្នុង រួមទាំងតម្លៃលក់ ក្រុមហ៊ុនផលិតរថយន្ត Mazda មិនទាន់ព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម