ឡានអគ្គិសនីដំបូងរបស់ Subaru រូបរាងដូចគ្នាខ្លាំងនឹងឡានអគ្គិសនីដំបូងរបស់ Toyota

ក្រុមហ៊ុន Subaru បានបញ្ចេញរូបភាព Teaser ច្រើនសន្លឹកអំពីរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលជាម៉ូដែល Subaru Solterra Electric Crossover។

បើតាមរូបភាព Teaser ទាំងនេះគេឃើញថារថយន្តនេះគឺមានរូបរាងដូចគ្នាខ្លាំងទៅនឹងរថយន្ត Toyota bZ4x Concept ដែលជារថយន្តអគ្គិសនីដំបូងរបស់ Toyota បានបង្ហាញរូបរាងជា Concept កាលពីដើមឆ្នាំកន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមពិតទៅ ហេតុផលដែលរថយន្តទាំងពីរមានរូបរាងដូចគ្នាខ្លាំងគឺដោយសារតែរថយន្ត Solterra និងរថយន្ត bZ4x គឺជាការសហការគ្នាបង្កើតឡើងរវាង Subaru និង Toyota ដូចពេលដែលក្រុមហ៊ុនទាំងពីរសហការគ្នាបង្កើតរថយន្ត GR 86 និងរថយន្ត BRZ អ៊ីចឹងដែរ។

មកទល់ពេលនេះ Subaru មិនបានបង្ហាញព័ត៌មានទាក់ទងនឹងអាគុយ ឬម៉ូទ័រអគ្គិសនីរបស់រថយន្តអគ្គិសនីនេះនៅឡើយទេ ប៉ុន្តែ Toyota ធ្លាប់បានបញ្ជាក់ថារថយន្ត bZ4x នឹងមានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម