McLaren ចេញឡានអគ្គិសនីសម្រាប់ក្មេង តម្លៃត្រឹម ២៣០ដុល្លារ

ក្រុមហ៊ុន McLaren បានប្រកាសចេញរថយន្តអគ្គិសនី McLaren GT សម្រាប់ក្មេង ដែលជារថយន្តសម្រាប់ក្មេង ម៉ូដែលទី៤ បន្ទាប់ពី P1, 720S និង Senna។

រថយន្តអគ្គិសនីខ្នាតតូចសម្រាប់កូនក្មេង McLaren GT នេះ នឹងមានជម្រើសរហូតដល់ទៅ ៦ពណ៌ គឺ Burnished Copper, Silica White, Onyx Black, McLaren Orange, Amaranth Red និង Burton Blue។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើរថយន្ត McLaren GT ពិតប្រាកដប្រើម៉ាស៊ីន twin-turbocharged ចំណុះ ៤,០លីត្រ V8 មានកម្លាំងដល់ ៦១១សេះ ប៉ុន្តែរថយន្តអគ្គិសនីសម្រាប់ក្មេងខាងលើ គឺប្រើអាគុយអគ្គិសនីប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថាវាអាចបើកបានចម្ងាយប៉ុន្មានឡើយ។

សូមបញ្ជាក់ថា រថយន្តនេះនឹងចេញលក់នៅក្នុងឆ្នាំនេះតែម្តង ជាមួយនឹងតម្លៃចាប់ពី ២៣០ដុល្លារ ដល់ ៣៣០ដុល្លារ អាស្រ័យលើ Option របស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម