ក្រុមហ៊ុន Mercedes-AMG បានប្រកាសចេញរថយន្ត E 63 S ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយមានតួខ្លួន ២ ប្រភេទ គឺ Sedan និង Wagon (គូទហើម)។
E 63 S ថ្មីនេះទទួលបានការឌីហ្សាញថ្មីដូចជា ចង្កៀងមុខ LED, កាងមុខ និងប៉ាណាមុខ Panamericana ជាដើម។ បន្ថែមពីនេះវាក៏មានតុបតែងតួខ្លួនជាមួយនឹងពណ៌ខ្មៅ ដែលជាផ្នែកមួយនៃកញ្ចក់ Option “AMG Night Package” ហើយក៏មានលេង Carbon Fiber ដែលជាកញ្ចប់ Option “AMG Exterior Carbon-Fiber Package” ផងដែរ។
រថយន្ត Mercedes-AMG E 63 S ឆ្នំាំ២០២១ នៅតែបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged មានកម្លាំង ៦០៣សេះ ទាំងប្រភេទ Sedan និង Wagon។ វាប្រើប្រអប់លេខ AMG Speedshift ៩វគ្គ dual-clutch និងប៉ុងពីរ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៣វិនាទី សម្រាប់ Sedan និង ៣,៤វិនាទី សម្រាប់ Wagon។
E 63 S ក៏មានបំពាក់ប្រព័ន្ធបូម AMG Ride Control+ ដែលអាចសារ៉េបូមឡើងចុះ និងសារ៉េកម្រិតបូម ៣ ប្រភេទៀត គឺ Comfort, Sport និង Sport+។ យ៉ាងណាមិញ ក្រុមហ៊ុន Mercedes-AMG នឹងប្រកាសតម្លៃរបស់ E 63 S ឆ្នាំ២០២១ នៅពេលក្រោយ៕