Mercedes-Maybach S-Class ស៊េរីឆ្នាំ២០២៧ ទទួលបានការកែប្រែផ្នែកខាងក្នុងកាន់ប្រណីតដើម្បីផ្ដល់ផាសុកភាពដល់អតិថិជនលំដាប់កំពូល

រថយន្ត Mercedes-Maybach S-Class ស៊េរីឆ្នាំ២០២៧ បានបង្ហាញរូបរាងជាផ្លូវការ ដោយទទួលបានការកែសម្រួលកម្លាំងម៉ាស៊ីន, ការរចនាផ្នែកខាងក្នុងថ្មីនិងការផ្លាស់ប្តូររូបរាងភ្លើងបំភ្លឺទាំងស្រុងខុសពីម៉ូឌែលមុន។

2027 mercedesmaybach sclass ការផ្លាស់ប្តូររូបរាងដល់ទាក់ទាញបំផុតនោះគឺប៉ាណានៅផ្នែកខាងមុខរបស់ Maybach ឥឡូវនេះមានទំហំធំជាងមុន ២០ភាគរយ ធ្វើឲ្យរថយន្តត្រកូល S-Class នេះមើលទៅកាន់តែមានអំណាចនិងរឹងមាំ បើទោះបីជាវាហាក់ដូចជាមិនសូវរលីងស្រឡូនខ្លាំងដូចមុនក៏ដោយ។ នៅផ្នែកខាងលើនៃប៉ាណា មានឆ្លាក់ឈ្មោះ Maybach ដើម្បីបង្ហាញពីកិត្យានុភាព ហើយអ្វីដែលពិសេសនោះគឺវាមានពន្លឺជុំវិញតែម្តង។ ចំណែកឯស្លាកសញ្ញា Maybach នៅបង្អួចក្រោយក៏ត្រូវបានបន្ថែមពន្លឺផងដែរ។ រីឯរូបសញ្ញាផ្កាយបីជ្រុងនៅលើគ្របម៉ាស៊ីនក៏មានជម្រើសបំពាក់ជាមួយភ្លើងបំភ្លឺដែរ ប្រសិនបើអ្នកព្រមចំណាយប្រាក់បន្ថែមដើម្បីដំឡើងវា។

ដូចគ្នាទៅនឹងត្រកូល Benz របស់ Mercedes ដែរចង្កៀងមុខរបស់ Maybach ស៊េរីថ្មីនេះមានរាងជាផ្កាយបីជ្រុងជារូបតំណាងឲ្យ logo របស់ក្រុមហ៊ុន Mercedes តែម្តង។ នៅផ្នែកខាងក្នុងនៃចង្កៀង មានរំលេចដោយធាតុពណ៌មាសផ្កាឈូក និងបង្ហាញស្លាកសញ្ញា Maybach យ៉ាងមានមោទនភាព។

vehicle interior view tan leather seats digital dashboard wide display center console ambient lighting mountain horizon.ជាមួយនេះក្រុមហ៊ុន Mercedes បានពិពណ៌នាអំពីគោលបំណងនៃការរចនាផ្ទៃខាងក្នុងថ្មីនេះថាគឺជាការបង្កើនបទពិសោធន៍នៃការសម្រាកលម្ហែដ៏មានផាសុកភាពជាលក្ខណៈបុគ្គលតាមរចនាបថរបស់ Maybach ឲ្យកាន់តែស៊ីជម្រៅ។ ជាក់ស្តែង នៅលើតាប្លូឡាន ឥឡូវនេះត្រូវបានបំពាក់ដោយអេក្រង់ MBUX Superscreen ដ៏ធំលាតសន្ធឹងស្ទើរតែពេញទទឹងផ្នែកខាងមុខ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការបញ្ជាលើអេក្រង់នេះដំណើរដោយប្រព័ន្ធបញ្ជា Mercedes-Benz Operating System (MB.OS) ត្រូវដាក់ឲ្យប្រើប្រាស់លើកដំបូងនៅលើត្រកូល Maybach។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកមើលកន្លែងអ្នកដំណើរនៅកៅអីខាងក្រោយ ត្រូវបានបំពាក់ជាមួយបានអេក្រង់ទំហំ ១៣.១ អុីញចំនួន២ ភ្ជាប់មកជាមួយតេឡេបញ្ជា មួយគូសម្រាប់គ្រប់គ្រងមុខងារផ្សេងៗ ដូចជាប្រព័ន្ធកម្សាន្ត ការកំណត់សីតុណ្ហភាព និងវាំងននការពារកម្តៅថ្ងៃ ត្រូវបានដាក់បញ្ចូលជាឧបករណ៍ស្តង់ដារតែម្តង។ អ្វីដែលកាន់តែពិសេសនោះ កៅអីខាងក្រោយមានបំពាក់ជាមួយប្រអប់កុងសូលកណ្តាលថ្មី មានកន្លែងដាក់កែវទឹកត្រូវបានច្នៃឡើងយ៉ាងសម្រិតសម្រាំង ទុកសម្រាប់ដាក់កែវសាំប៉ាញជាជម្រើសបន្ថែមប្រសិនបើអតិថិជនចង់បាន។

2027 mercedesmaybach sclass interiorដូចគ្នានឹងផ្នែកផ្សេងទៀតនៃត្រកូល Maybach ដែរការផ្លាស់ប្តូរនៅក្រោមគ្របម៉ាស៊ីនគឺដកស្រង់តាមស៊េរី S-Class ធម្មតា។ ក្រឡេកមកមើលម៉ាស៊ីនស្តង់ដារ V-8 ឥឡូវនេះបង្កើតកម្លាំងបានរហូតដល់ ៥៣០សេះ និងមានកម្លាំងរមួលអតិបរមា ៧៥០ ញ៉ូតុនម៉ែត្រ។ ចំណែកម៉ាស៊ីន V-12 ចំណុះ ៦.០ លីត្រ Twin-turbo អាចផលិតកម្លាំង ៦២១សេះ កម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ អាចរុញរថយន្តធុនធ្ងន់ជិត ២.៣ តោន អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងម៉ោង ប្រើពេលត្រឹមតែ ៣.៧វិនាទី ប៉ុណ្ណោះ។

rear three quarter view two tone luxury sedan on cobblestone plaza modern building geometric facade.គួររំលឹកផងដែររថយន្ត Maybach S-Class ស៊េរីថ្មីនេះ រំពឹងថាគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅពាក់កណ្តាលត្រីមាសទី២នៃឆ្នាំ ២០២៦។ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីតម្លៃនៅឡើយទេ ប៉ុន្តែបច្ចុប្បន្នម៉ូឌែលកំពុងដាក់លក់ S580 មានតម្លៃចាប់ពី ២៣៣ ៥០០ ដុល្លារ និងម៉ូឌែល S680 (ម៉ាស៊ីន V-12) មានតម្លៃចាប់ពី ២៧០ ៧៥០ ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ Maybach ស៊េរីថ្មីនេះ អាចនឹងមានតម្លៃថ្លៃជាងមុនឆ្ងាយ ដោយសារតែការដំឡើងពន្ធនាំចូលលើរថយន្តមកពីសហភាពអឺរ៉ុបចូលមកកាន់ទីផ្សារអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម