MINI Countryman Boardwalk Edition ឆ្នាំ២០២២ ថ្មី តម្លៃជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្ត Countryman Boardwalk Edition កាលពីខែធ្នូកន្លងទៅ ហើយឥឡូវនេះវាបានចេញលក់នៅសហរដ្ឋអាមេរិកហើយ។

ផលិតផ្អែកតាមម៉ូដែល Countryman Cooper S រថយន្ត MINI Countryman Boardwalk Edition ឆ្នាំ២០២២ ថ្មី មានតួខ្លួនពណ៌ខៀវ Deep Laguna Metallic រំលេចដោយការលេងពណ៌ខ្មៅមួយជុំរថយន្ត តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះមានដូចជា ប៉ាណាមុខ, យ៉ាន់ Alloy ១៨អ៊ីញ, កញ្ចក់មើលចំហៀង និង រឺហ្គែរលើដំបូល ជាដើម។ វាក៏មានបំពាក់ចង្កៀង LED មួយជុំរថយន្ត ព្រមទាំងមុខងារ Comfort Access Keyless Entry System ទៀតផង។

រថយន្ត SUV នេះមានបំពាក់ម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩២សេះ ដំណើរការដោយប្រអប់លេខអូតូ ដែលអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,១វិនាទី។

រថយន្ត MINI Countryman Boardwalk Edition ឆ្នាំ២០២១ នឹងចាប់ផ្តើមដាក់លក់នៅសហរដ្ឋអាមេរិក នាខែមេសា ក្នុងតម្លៃចាប់ពី ៣៨ ៣៦៥ដុល្លារ ចំពោះប្រភេទប៉ុងមួយ និង ៤០ ៣៦៥ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម