Mitsubishi ប្រកាសដាក់លក់ Xpander HEV Play នៅថៃ តម្លៃជិត ៣មុឺនដុល្លារ

ក្រុមហ៊ុន Mitsubishi បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Mitsubish Xpander HEV Play ស៊េរីថ្មី ប្រភេទ Minivan កៅអី ៣ជួរ នៅក្នុងប្រទេសថៃ ដែលមានការរចនារូបរាងបែបស្ព័រ ជាមួយតម្លៃលក់ប្រហែល ២៩ ០០០ ដុល្លារ។

Xpander HEV Play ប្រើប្រាស់នូវម៉ាស៊ីន ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបាន ១១៤ សេះ ភ្ជាប់ដោយប្រអប់លេខ eCVT និងប្រព័ន្ធបើកបរប៉ុង ១ FWD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ ទទួលបាន​រចនា​ឡើង​វិញ​ជាមួយ​នឹង​កាងទំហំ​ធំ​ជាង​មុន ប៉ាណាពណ៌ខ្មៅ និងការរចនា Dynamic Shield នៅផ្នែកខាងមុខ រួមជាមួយចង្កៀងមុខ LED បំពងសុីមាំងពណ៌ខ្មៅ spoiler ទំហំធំ និងចង្កៀងក្រោយថ្មីដែលធ្វើឲរថយន្តមួយនេះកាន់តែមានរូបរាងអំណាច។ ខណៈផ្នែកខាងក្នុងវិញ ទទួលបានការរចនាដូចគ្នានឹង Xpander HEV ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម