Mitsubishi បង្ហាញ​ផែនការ​ដាក់បង្ហាញ​រថយន្ត​អគ្គិសនី និង​ភីកអាប់​អគ្គិសនី​ថ្មី​ៗ​នៅ​ពេល​អនាគត

[បរទេស] កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors Corporation បានធ្វើការប្រកាសផែនការអាជីវកម្មពាក់កណ្តាលអាណត្តិឆ្នាំ ២០២៥ គោលបំណងសម្រាប់កំណើនជំនាន់ថ្មី ការសង្កត់ធ្ងន់លើការផលិតរថយន្តអគ្គិសនីកូនកាត់ hybrid Plug-in hybrid និងរថយន្តអគ្គិសនីសុទ្ធ។

ដោយក្នុងនោះ ក្រុមហ៊ុន Mitsubishi Motors បានប្រកាសផែនការអាជីវកម្មពាក់កណ្តាលអាណត្តិរយៈពេល ៣ ឆ្នាំរវាងឆ្នាំសារពើពន្ធ ២០២៣ និង ២០២៥ ក្រោមផែនការ Challenge 2025 ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកំណើន និងការផលិតរថយន្តថ្មីនាពេលអនាគត ដោយសង្កត់ធ្ងន់លើរថយន្តប្រភេទកូនកាត់ Hybrid ក្រុមហ៊ុន Mitsubishi កំពុងពន្លឿនការផលិតរថយន្តចំនួន ១៦ ម៉ូដែលក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលក្នុងនោះ ៩ ម៉ូដែលនឹងប្រើប្រាស់អគ្គិសនីសុទ្ធទាំងស្រុង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាពបង្ហាញឲ្យឃើញថា ផែនការនេះផ្តោតលើរថយន្តប្រភេទ Crossover និងគ្របដណ្តប់លើរថយន្តភីកអាប់អគ្គិសនី ហើយក៏នឹងមានរថយន្ត PPV ថ្មីដែលនឹងចេញបន្ទាប់ពីភីកអាប់ Triton ត្រូវបានកែមុខមាត់ថ្មីផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំ ២០២៨ ក្រុមហ៊ុន Mitsubishi មានបំណងបង្ហាញចេញនៅរថយន្តអគ្គិសនីជាច្រើនប្រភេទដូចជា រថយន្តភីកអាប់, SUV កៅអី ២ ជួរ និងរថយន្ត ២ ម៉ូដែលដែលសហការផលិតជាមួយក្រុមហ៊ុន Renault និង Nissan ព្រមទាំងរថយន្ត MINI VAN និង Xpander ប្រភេទកូនកាត់ hybrid ថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម