Mitsubishi បញ្ចេញរូបភាព Teaser នៃគំរូរថយន្ត Ralliart មុខពេលចេញជាផ្លូវការ

ក្រុមហ៊ុន Mitsubishi បានបញ្ចេញរូបភាព Teaser ខ្លះៗនៃរថយន្ត Ralliart ដ៏អាថ៌កំបាំង ដែលនឹងដាក់បង្ហាញនៅ Tokyo Auto Salon ២០២២ នៅថ្ងៃទី ១៤ ខែមករា ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តមិនបានបង្ហាញពីម៉ូដែលណាដែលជាម៉ូដែល base សម្រាប់គំរូនេះ ដោយពួកគេបាននិយាយថា រចនាប័ទ្មរបស់វានឹងបង្ហាញពី ” ចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់ Ralliart ថ្មី។

រូបភាពបានបង្ហាញពីបំពង់ស៊ីមាំងដ៏ធំលើកាងខាងក្រោយ ដោយមានភ្លើង LED រចនាបែប F1 រួមបញ្ចូលគ្នានៅចំកណ្តាល និងផ្លាកសញ្ញា Ralliart នៅផ្នែកខាងស្តាំ ខណៈផ្នែកខាងក្រោយ នឹងជាម៉ូដែល​ High-riding ជំនួសវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនានៃផ្នែកទ្វាខាងក្រោយស្រដៀងទៅនឹងម៉ូដែល Outlander ជំនាន់ថ្មី ហើយទោះបីជាកាងមានភាពខុសគ្នាក៏ដោយ ខណៈគំរូនេះអាចត្រូវបានបំពាក់ជាមួយនឹងថាមពលអគ្គិសនីសុទ្ធ ឬម៉ាស៊ីន plug-in hybridជាមួយនឹងបំពង់ស៊ីមាំងលាក់។

កាលពីខែឧសភា ក្រុមហ៊ុន Mitsubishi បានប្រកាសជាផ្លូវការនូវការត្រលប់មកវិញរបស់រថយន្ត Ralliart ខណៈដែលកាលពីប៉ុន្មានសប្តាហ៍មុនពួកគេបានបញ្ចេញនូវគ្រឿងបន្លាស់របស់ Ralliart-branded  សម្រាប់ Pajero Sport និង Triton នៅក្នុងប្រទេសថៃ ប៉ុន្តែវាហាក់បីដូចជាពេលវេលាមួយបានមកដល់សម្រាប់រថយន្តម៉ាក Ralliart-branded នេះ។

ក្រៅពីគំរូ Ralliart ក្រុមហ៊ុន Mitsubishi ក៏នឹងបញ្ចេញនូវគំរូរថយន្ត Kei ប្រើអគ្គិសនីសុទ្ធផងដែរ រថយន្តដែលនឹងបង្ហាញខ្លួននៅខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ក្នុងនោះវានឹងរួមបញ្ចូលគ្នានូវទំហំតូច និងភាពបត់បែនរបស់រថយន្ត kei ជាមួយនឹងការបើកបររថយន្តប្រើអគ្គិសនី​ ដែលមានប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ និងការតភ្ជាប់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម