Nissan ធ្លាក់​ក្នុង​វិបត្តិហិរញ្ញវត្ថុ​ ដោយសារផ្តោតលើកាអភិវឌ្ឍន៍រថយន្តអគ្គិសនី EV ជំនួស Hybrid

[បរទេស] ការផ្តោតលើកាអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធ ជំនួសរថយន្តប្រភេទ Hybrid របស់ក្រុមហ៊ុនផលិតរថយន្ត Nissan នៅទីផ្សារសហរដ្ឋអាមេរិក គឺជាកត្តាចម្បងដែល​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនេះធ្លាក់​ក្នុង​វិបត្តិ ។

ជាមួយគ្នាណេះ យោងតាមសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Makoto Uchida ដែលជានាយកប្រតិបត្តិបច្ចុប្បន្នរបស់ក្រុមហ៊ុន Nissan បាននិយាយថា “រហូតមកដល់ខែវិច្ឆិកាឆ្នាំមុន យើងមិនអាចទាយទុកជាមុនថាតម្រូវការរថយន្តប្រភេទ Hybrid នឹងកើនឡើងយ៉ាងឆាប់រហ័សនោះទេ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ការលក់របស់ក្រុមហ៊ុន Nissan ដែលបានកត់ត្រាការកើនឡើងត្រឹមតែ ១,៧%  បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ខណៈ Infiniti ដែលជាក្រុមហ៊ុនប្រណិតរបស់ Nissan ក៏មានការលក់ធ្លាក់ចុះ ១២,៨% ដែលធ្វើឲ្យការលក់សរុបរបស់ក្រុមធ្លាក់ចុះ ២,២% នៅអាមេរិកខាងជើង ៕

មិនត្រឹមតែប៉ុណ្ណោះ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Nissan បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញរហូតដល់ទៅ ៩០%  នៅក្នុងឆមាសទីមួយនៃឆ្នាំសារពើពន្ធរបស់ខ្លួន ខណៈដែលការលក់សុទ្ធក៏បានធ្លាក់ចុះ ៩៤% ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម