Nissan ចុះប៉ាតង់ឡូហ្គូថ្មី២ ឌីហ្សាញសាមញ្ញជាងមុន

និមិត្តសញ្ញាម៉ាកយីហោចំនួន២ របស់ក្រុមហ៊ុន Nissan ត្រូវបានបង្ហាញឲ្យឃើញនៅលើបណ្តាញអ៊ីនធឺណិត ដែលមួយជាឡូហ្គូថ្មីសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះ និងមួយទៀតសម្រាប់ប្រើរថយន្តស្ព័រត្រកូល Z។

ឡូហ្គូម៉ាកយីហោ Nissan ដែលអ្នកបានឃើញនេះ ត្រូវបានចុះបញ្ជីនៅចក្រភពអង់គ្លេស ឈីលី អាហ្សង់ទីន ប៉េរូ និងអ៊ុយរូហ្គាយ ដោយវាមានការឌីហ្សាញបែបសាមញ្ញជាងឡូហ្គូបច្ចុប្បន្ន។ វានៅតែប្រកាន់ខ្ជាប់នូវការឌីហ្សាញបែប 2D ជាមួយពណ៌អក្សរខ្មៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុនធំៗជាច្រើនបាននាំគ្នាងាកមកប្រើប្រាស់ការឌីហ្សាញបែប 2D វិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងដូចជាក្រុមហ៊ុន Google, BMW និង Volkswagen ជាដើម។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា Nissan នឹងប្រើហ្គូឡូថ្មីនោះលើរថយន្តរបស់ខ្លួន ឬគ្រាន់តែសម្រាប់ប្រើក្នុងគោលបំណងផ្សេងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម