Nissan ចេញគំរូឡាន Ariya កៅអី១ ប្រើការឌីហ្សាញកាត់តាមឡាន Formula1

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញគំរូរថយន្តថ្មី ហៅថា Nissan Ariya Single Seater Concept ដែលវានឹងប្រើប្រាស់ម៉ាស៊ីនអគ្គិសនីពីរថយន្ត Nissan Ariya SUV។

គំរូរថយន្តដ៏ពិសេសខាងលើ ត្រូវបានដាក់បង្ហាញនៅឯកម្មវិធី Nissan Futures ដែលធ្វើបទបង្ហាញដោយអនុប្រធានជាន់ខ្ពស់សម្រាប់ការឌីហ្សាញសកលរបស់ Nissan លោក Alfonso Albaisa និង អ្នកគ្រប់គ្រងទូទៅផ្នែកទីផ្សារសកលសម្រាប់ម៉ាក Nissan លោក Juan Manuel Hoyos។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Nissan បាននិយាយថា គំរូរថយន្ត Ariya Single Seater Concept ត្រូវបានផលិតឡើងលើភាសាឌីហ្សាញ “Timeless Japanese Futurism” ហើយនាំមកនូវតួខ្លួនបែប “bespoke single-seater racing car chassis”។

ផ្នែកខាងមុខរបស់វាមានភាពលេចធ្លោខ្លាំងមែនទែន ជាមួយនឹងការប្រើប្រាស់ការឌីហ្សាញប្រចាំត្រកូល “V Motion”។ ក្រៅពីនោះ វាមានការឌីហ្សាញបែប Aerodynamic ទាំងផ្នែកខាងមុខ និងខាងក្រោយ ព្រមទាំងបង្ហាញឲ្យឃើញនូវគ្រឿងក្រោម ហើយខ្ចីពណ៌ទង់ដែងពីរថយន្ត Ariya SUV ទៀតផង។

គួរឲ្យដឹងថា តួខ្លួននៃគំរូរថយន្តនេះត្រូវបានធ្វើឡើងពី Carbon Fiber ទម្ងន់ស្រាល ហើយ Nissan និយាយថា តួនារីរបស់វានៅក្នុង ABB FIA Formula E World Championship គឺជាកូនសោសំខាន់ក្នុងការបំផុតគំនិតលើការឌីហ្សាញ​ Ariya Single Seater Concept ឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម