ភីកអាប់ Cybertruck ដាក់បញ្ចូលនៅលើវែបសាយ Tesla Thailand រំពឹងថានឹងចេញលក់ឆាប់ៗនេះ

[បរទេស] បន្ទាប់ពីក្រុមហ៊ុន Tesla បានចាប់ផ្តើមចែកចាយរថយន្តភីកអាប់អគ្គិសនី Cybertruck ជាបណ្តើរៗទៅកាន់អតិថិជននៅសហរដ្ឋអាមេរិកមុននេះ ខណៈថ្មីៗនេះ ព័ត៌មានលម្អិតនៃម៉ូដែលរថយន្តនេះ ត្រូវបានបង្ហាញនៅលើគេហទំព័រ Tesla Thailand ដោយច​រំពឹង​ថា​នឹង​មាន​គម្រោង​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​ថៃ​ផង​ដែរ ។

សម្រាប់ Tesla Cybertruck ត្រូវបានផលិតឡើងនៅលើ ultra-hard stainless-steel ដែលមានភាពរឹងមាំខ្លាំង បំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៨៤៥ សេះ និងកម្លាំងរមួល ១៣ ៩៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៥៤៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំ​ពោះនៅផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់ទំហំ ១៨,៥ អ៉ីញសម្រាប់អ្នកដំណើរខាងមុខ និងអេក្រង់ទំហំ ៩,៤ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយ ព្រមទាំងមកជាមួយឧបករណ៍បំពងសម្លេងចំនួន ១៥ ចំនុច កន្លែងសាកឥតប្រើខ្សែចំនួន ២ ជាដើម ។

សម្រាប់ព័ត៌មានលម្អិតអំពីភីកអាប់នេះ គ្រោងនឹងលក់នៅទីផ្សារប្រទេសថៃ ក្រុមហ៊ុនមិនទាន់បង្ហាញអ្វីច្រើនទេ ប៉ុន្តែនៅទីផ្សារសហរដ្ឋអាមេរិក Tesla Cybertruck មានតម្លៃលក់ចាប់ពី ៦០ ៩៩០ ដុល្លារ ដល់ ៩៩ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម