Nissan បញ្ចេញតម្លៃ Nissan Kicks ជាផ្លូវការ

រថយន្ត Nissan kicks សេរ៊ីឆ្នាំ២០២១ មានចំនួន ៣ប្រភេទគឺ ប្រភេទ S, SV និងខ្ពស់បំផុត SR។ គ្រប់ប្រភេទនៃរថយន្ត Nissan kicks សេរ៊ីឆ្នាំ២០២១ និងបំពាក់ថ្មីជាមួយកញ្ចប់សុវត្តិភាព Nissan Safety Shield 360 សម្រាប់ជំនួយក្នុងការបើកបរផងដែរ។

Nissan ក៏បានអាប់ដេតទៅលើម៉ូឌែលឆ្នាំ ២០២១នេះផង ដោយរូបរាងខាងក្រៅរបស់រថយន្ត Kicks សេរ៊ីឆ្នាំ២០២១ បានបំពាក់ថ្មីជាមួយ ប៉ាណាខាងមុខជារាងអក្សរ V ត្រួតស៊ីគ្នា( Double V-motion) នឹងទទួលការអាប់ដេតទៅលើ ចង្កៀងមុខ-ក្រោយ ប្រភេទ LED, អំពូលកាត់អ័ព្ទ ប្រភេទ LED Fog Lights, កាងក្រោយ និង ស្ទាយកង់ផងដែរ។ រីខាងក្នុងកាប៊ីន បានបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៍មានទំហំ ៧អ៊ីញ, រន្ធ USB Type-C, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលមានមុខងារ Android Auto និង Apple CarPlay, Intelligent Around View Monitor និងប្រព័ន្ធស្តាប់តន្រ្តី ប្រភេទ Bose។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Kicks បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ ចំនួន ៤ស៊ីឡាំង បង្កើតកម្លាំងបាន ១២២សេះ កម្លាំងរមួល ១៥៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ Xtronic CVT បញ្ចូនកម្លាំងទៅកាន់កង់មុខ។

ជាមួយគ្នានេះដែរ សម្រាប់រថយន្ត Nissan kicks សេរ៊ីឆ្នាំ២០២១ ប្រភេទ S មានតម្លៃចាប់ពី ១៩ ៥០០ដុល្លារ, SV ចាប់ពី ២១ ៣០០ដុល្លារ និងចាប់ពី SR ២១ ៩៤០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម