Nissan Kicks ស៊េរីឆ្នាំ ២០២៥ អាប់ដេតថ្មីបន្ថែម បង្ហាញខ្លួនជាផ្លូវការហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan Kicks ស៊េរីឆ្នាំ ២០២៥ អាប់ដេតថ្មីបន្ថែម នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ២២ ៤០០ ដុល្លារ ។

Nissan Kicks ស៊េរីឆ្នាំ ២០២៥ ទទួលបានម៉ាស៊ីនថ្មី ពោលបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៣៩ សេះ និងកម្លាំងរមួល ១៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតុ CVT ជាមួយជម្រើសប៉ុង២ជាលើកដំបូងផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣៦៦ ម.ម ទទឹង ១ ៨០១ ម.ម កំពស់ ១ ៦២៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៧ ម.ម ដែលត្រូវបានឌីស្សាញរូបរាងជាប្រអប់ជ្រុង ជាមួយចង្កៀងមុខ LED រួមបញ្ចូលគ្នាទៅនឹងប៉ាណាមួយផ្ទាំងធំ ក៏ដូចជាថាសកង់ស្ព័រ និងចង្កៀងក្រោយ LED ឌីស្សាញស្រដៀងគ្នាទៅនឹងរថយន្ត Alfa Romeo Milano ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល​ទំហំ ៧អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនុច ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព និងជំនួយការអ្នកបើកបរ Nissan Safety Shield 360 ADAS Suite និងបានអាប់ដេតទៅលើប្រព័ន្ធ ProPilot Asisst system ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម