Nissan Kicks គឺជាប្រភេទ Crossover ដែលមានតម្លៃសមរម្យបំផុតនៅអាមេរិក ប៉ុន្តែវាមានតម្លៃថ្លៃជាងសម្រាប់ឆ្នាំ ២០២២ ដោយបច្ចុប្បន្នកំពុងដាក់លក់ ម៉ូដែលចាប់ផ្តើមពី ១៩,៧០០ ដុល្លារ និង ១,១៧៥ ដុល្លារ សម្រាប់ថ្លៃដឹកជញ្ជូន ដោយម៉ូដែលស៊េរីឆ្នាំ២០២២ ៣ប្រភេទនេះនឹងមានការឡើងថ្លៃបន្តទៀត ។
ម៉ូដែល Kicks entry-level Crossover ដែលភ្ជាប់មកជាមួយថាសកង់ដែកទំហំ ១៦ អ៊ីញ ប្រព័ន្ធបញ្ឆេះអូតូ និងបំពាក់ជាមួយ ម៉ាស៊ីនត្រជាក់ ការគ្រប់គ្រងពេលបើកបរ ប្រព័ន្ធបំពងសំឡេង ៦ ចំនុច និងអេក្រង់ព័ត៌មានកំសាន្ត ទំហំ ៧ អ៊ីញ តភ្ជាប់មុខងារ Android Auto និង Apple CarPlay ផងដែរ។
Kicks SV កម្រិតមធ្យមមានតម្លៃចាប់ពី ២១,៥៥០ ដុល្លារ និងមានផ្នែកខាងក្រៅដែលល្អជាងជាមួយពណ៌បន្ថែម ដំបូលដាក់ឥវ៉ាន់ពណ៌ប្រាក់ និងថាសកង់ទំហំ ១៧ អ៊ីញ ដោយម៉ូដែលនេះក៏បានផ្លាស់ប្តូរហ្វ្រាំងខាងក្រោយសម្រាប់ឌីសដែលមានរន្ធធំជាងមុនផងដែរ។
ការផ្លាស់ប្តូរកាន់តែច្រើននៅក្នុងកាប៊ីន ជាមួយកុងទ័រ ទំហំ ៧ អ៊ីញ និង អេក្រង់ព័ត៌មានកំសាន្ត ៨ អ៊ីញ ធំជាងមុន ខណៈ ចំណុចលេចធ្លោផ្សេងទៀតរួមមានប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិ សោឆ្លាតវៃដែលមានប៊ូតុងបញ្ឆេះ និងការគ្រប់គ្រងពេលបើកបរដែលអាចសម្រួលបាន។
សម្រាប់ម៉ូដែលខ្ពស់ជាងគេរបស់ត្រកូល គឺ Kicks SR ដែលចាប់ផ្តើមពី ២២,២៤០ ដុល្លារ វាមានការកែលម្អផ្នែកខាងក្រៅស្រាលៗជាមួយនឹងចង្កៀងមុខ LED, ប៉ាណាក្រម៉ៅ បែប satin chrome ,កាងលំអខាងក្រោយ, ដំបូលដាក់ឥវ៉ាន់ពណ៌ខ្មៅ និងកញ្ចក់ពណ៌ខ្មៅរលោងជាមួយនឹងភ្លើងស៊ីញូរួមបញ្ចូលគ្នាផងដែរ។
ផ្ទៃខាងក្នុងភាគច្រើនប្រើប្រាស់ពី SV ដោយដៃចង្កូតស្រោបដោយស្បែក និងកាម៉េរាមួយជុំរថយន្ត ក្នុងនោះដែរអតិថិជនអាចទទួលបានកញ្ចប់ SR Premium ដែលមានតម្លៃ ១,២០០ ដុល្លារ ដែលបន្ថែមកៅអីពូកស្បែក Prima-Tex , កៅអីខាងមុខនិង ដៃចង្កូតមុខងារកម្តៅ និងឧបករណ៏បំពងសំឡេង ៨ ចំនុចម៉ាក Boseជាដើម។
សម្រាប់ម៉ូដែល Kicks ទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១.៦ លីត្រ ទំហំ ៤ ស៊ីឡាំង អាចបង្តើតកម្លាំង ១២២ សេះ និងកម្លាំងរមួល ១៥៥ ញូតុនម៉ែត្រ ដែលបញ្ជូនថាមពលទាំងស្រុងទៅកង់ខាងមុខ៕