រថយន្ត Nissan Navara ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូររូបរាងថ្មីបានបង្ហាញខ្លួនដល់ពិភពលោកកាលពីដើមខែវិច្ឆិកា ហើយពេលនេះ Nissan បានជ្រើសយកប្រទេសថៃជាទីផ្សារដំបូងគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការដាក់លក់រថយន្តភីកអាប់ថ្មីនេះ។
នៅលើទីផ្សារប្រទេសថៃ រថយន្ត Nissan Navara ស៊េរីថ្មីនឹងត្រូវប្រកួតប្រជែងនឹងរថយន្ត Isuzu D-Max, Toyota Hilux, Chevrolet Colorado, Mitsubishi Triton, Mazda BT-50 និង Ford Ranger ផងដែរ។
រថយន្ត Nissan Navara ដែលលក់នៅថៃ មានម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ ដែលផលិតកម្លាំងបាន ១៦៣សេះ និងប្រើប្រអប់លេខដៃ ៦វគ្គ។ វាក៏មានប្រភេទម៉ាស៊ីន ២,៣លីត្រ កម្លាំង ១៩០សេះ ភ្ជាប់នឹងប្រអប់លេខអូតូ ឬលេខដៃ ៧វគ្គផងដែរ។
រថយន្ត Navara ស៊េរីឆ្នាំ ២០២១ នឹងដាក់លក់នៅទីផ្សារប្រទេសថៃចាប់ពីខែធ្នូតទៅ ដោយមានចំនួនបីជម្រើស មាន Pro Series, Double Cab និង King Cab ជាមួយតម្លៃមានចាប់ពីប្រមាណ ១៩ ៦០០ដុល្លារ ដល់ ៣៧ ៧០០ដុល្លារ៕