Nissan Note Autech អាប់ឌែតថ្មីគ្រោងវៃចេញនៅទីផ្សារជប៉ុនជាមួយតម្លៃក្រោម២មុឺនដុល្លារ​

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការការកែកុនថ្មីបន្ថែមសម្រាប់រថយន្ត Nissan Note Autech Crossover បន្ទាប់ពីបង្ហាញខ្លួនអស់រយៈពេល៣ឆ្នាំក្នុងប្រទេសជប៉ុន ហើយគ្រោងបង្ហាញជាផ្លូវការជាថ្មីនៅខែកញ្ញា ឆ្នាំ២០២៤ នេះ ជាមួយតម្លៃលក់ចាប់ពី ១៧,៥៤៤ ដល់ ១៩,៤៩៧ ដុល្លារសហរដ្ធអាមេរិកនៅក្នុងប្រទេសជប៉ុន ។

ចំពោះផ្នែកខាងមុខ រថយន្តនេះទទួលបានការអាប់ដេតថ្មីដោយមាន ប៉ាណាខាងមុខភ្ជាប់ដោយកាងខាងមុខធំជាងមុនចំណែកឯភ្លើង (DRLs) ពណ៌ខៀវត្រូវបានដាក់នៅខាងក្រោមភ្លើង LED fog lights វិញ។ សម្រាប់ផ្នែកខាងក្រោយនិងផ្នែកខាងក្រោមវិញទទួលបាន កាង​ កំបាំង និងស្តុំភ្លើងសញ្ញាថ្មី​ ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ១៦អ៊ីញ របស់ Autech​​ និងអាប់ឌែតបាតខាងក្រោមរបស់រថយន្តខ្ពស់ជាងមុន ២៥ មីលីម៉ែត្រ ផងដែល។ បើនិយាយពី​ពណ៌ខាងក្រៅវិញរថយន្តថ្មីនេះមកជាមួយនឹងពណ៌ទង់ដែងស្រស់ ពណ៌ស្រមោលទឹកប៊ិច និងពណ៌ខៀវជាដើម។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញរថយន្តនេះដំណើរការដោយ ៖

  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ូទ័រអគ្គិសនី១​ប្រភេទនៅផ្នែកខាងមុខ អាចផលិតកម្លាំងសរុបបានចំនួន ១១៦ សេះ ប្រើប្រាស់ប៉ុង១ 2WD។
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ូទ័រអគ្គិសនី១​ប្រភេទនៅផ្នែកខាងក្រោយ អាចផលិតកម្លាំងសរុបបានចំនួន ១៨១ សេះ ប្រើប្រាស់ប៉ុង២ AWD។

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញមានបំពាក់ប្រអប់តាបឡូនិងគ្លប់ក្រោយធំជាងមុន គ្រឿងសម្ភារៈដែលធ្វើឡើងពីស្បែកនិងប៉ាក់ដោយដៃ កុងទ័រឌីជីថលទំហំ 7 អ៊ីញ អេក្រង់ព័ត៌មានកម្សាន្តទំហំ 9 អ៊ីញ និងបន្ថែមនូវប្រព័ន្ធបើកបរសុវត្ថិភាពកម្រិតខ្ពស់ ADAS ជាច្រើនផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម