Nissan Rogue ឆ្នាំ២០២០ ចេញលក់នៅអាមេរិក តម្លៃតែជាង២ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានបញ្ចេញលក់រថយន្ត SUV ខ្នាតមធ្យមរបស់ខ្លួន ម៉ូដែល Rogue ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Nissan Rogue ចែកចេញជា ៣ម៉ូដែល គឺ Rogue Sport តម្លៃចាប់ពី ២៣ ២៤០ដុល្លារ, Rogue SV តម្លៃចាប់ពី ២៤ ៧៥០ដុល្លារ និង Rogue SL តម្លៃចាប់ពី ២៨ ៤៥០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤១សេះ ប្រើប្រអប់លេខអូតូ CVT ហើយមានទាំងជម្រើសប៉ុងមួយវិលកង់មុខ និងប៉ុងពីរ។ Nissan Rogue មានកម្រិតស៊ីសាំងជាមធ្យម ៩,៤លីត្រ (ក្នុងក្រុង) និង ៧,៤លីត្រ (ក្រៅក្រុង)។

Rogue ថ្មីបានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពជាច្រើន ដោយក្នុងនោះរួមទាំងមុខងារ Automatic Emergency Braking with Pedestrian Assist, Lane Departure Warning, Rear Automatic Braking, Blind Spot Warning, Rear Cross Traffic Alert និង High Beam Assist ជាដើម។

ដោយឡែក ផ្នែកខាងក្នុងរបស់វាបានបំពាក់អេក្រង់ Touchscreen ទំហំ៧អ៊ីង មានមុខងារ Apple CarPlay និង Android Autoមកស្តង់ដារ, ប្រព័ន្ធសំឡេង Bose និងមុខងារ NissanConnect Services ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម