ក្រុមហ៊ុន Renault បានបង្ហាញជាសាធារណៈនូវរថយន្ដ Van អគ្គិសនីបីម៉ូឌែល នៅឯពិព័រណ៍យានយន្តពាណិជ្ជកម្មឆ្នាំ 2025 នៅទីក្រុង Birmingham។
រថយន្ដ Van អគ្គិសនីបីម៉ូឌែលមានឈ្មោះ Trafic, Estafette និង Goelette ហើយក្រុមហ៊ុនេះបានសន្យានឹងបំពាក់មកជាមួយបច្ចេកវិទ្យាការសាកថ្មលឿនបំផុតលើរថយន្ដផងដែរ។ រថយន្តថ្មីទាំង៣ម៉ូឌែលនេះគឺជាផ្នែកមួយនៃការបណ្ដាក់ទុនរួមគ្នាហៅថា Flexis ដែលជាភាពជាដៃគូរវាងក្រុមហ៊ុន Renault, ក្រុមហ៊ុន Volvo Group និង CMA CGM។
រថយន្ត Trafic ត្រូវបានរចនាឡើងវិញ ក្នុងទម្រង់ជារថយន្តប្រើប្រាស់អគ្គិសនីសុទ្ធនេះ។ រថយន្ដនេះគឺជារថយន្ត mid-sized panel van នឹងត្រូវបានលក់រួមគ្នាជាមួយរថយន្ត Trafic ជំនាន់ចាស់ដែលប្រើម៉ាស៊ីនចំហេះខាងក្នុង។
រថយន្ត Goelette គឺជាមូលដ្ឋានប្រភេទ chassis cab ដែលមានពីទ្វារទៅមុខនិងទូសម្រាប់ដឹកឥវ៉ាន់ ដែលសមត្ថភាពផ្ទុកបានរហូតដល់ ៤តោន។ រថយន្ត Goelette ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៥៦ ហើយជាប្រភេទរថយន្ត Van ខ្នាតតូចដែលមានគោលបំណងសម្រាប់អ្នករកស៊ីឯករាជ្យ ឬអាជីវកម្មខ្នាតតូច។
រថយន្ត Estafette គឺជារថយន្តធំជាងគេក្នុងចំណោមរថយន្តទាំងបីម៉ូឌែល ដោយមានកម្ពស់ខ្ពស់រហូតដល់ ២,៦ ម៉ែត្រ ដែលអនុញ្ញាតឱ្យអ្នកដែលមានកម្ពស់ ១,៩ ម៉ែត្រ អាចឈរត្រង់នៅផ្នែកខាងក្រោយបាន។ រថយន្ត Estafette រចនាឡើងក្នុងគោលបំណងសម្រាប់អ្នកដឹកជញ្ជូនទាំងភ្ញៀវនិងឥវ៉ាន់។ ឈ្មោះរបស់វាបានមកពីរថយន្ត Estafette ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៥៩។

រថយន្ដ Van ទាំងបីម៉ូឌែលនេះ ផលិតឡើងផ្អែកលើគ្រោងឆ្អឹង ‘skateboard’ ដែលមានថ្មរាបស្មើដាក់នៅពីក្រោម និងម៉ូទ័រអគ្គិសនីដែលដំឡើងនៅផ្នែកខាងក្រោយ។
ក្រុមហ៊ុន Renault មិនទាន់បានបង្ហាញអំពីប្រភេទម៉ូទ័រ ដែលបំពាក់លើរថយន្ដ Van ទាំង៣នេះនៅឡើយទេ បន្ថែមពីនេះពួកគេគ្រាន់តែបញ្ជាក់ថារថយន្ដខាងលើនេះ មានបំពាក់មកជាមួួយអាគុយ២ជម្រើសផ្សេង ដែលមានទំហំ 60kWh និង 81kWh។ ជាអាគុយដែលមានទំហំធំជាងគេ អាចបើកបានចម្ងាយរហូតដល់ ៤៤៩គីឡូម៉ែត្រ ខណៈអាគុយទំហំតូចជាងគេអាចបើកបានចម្ងាយ ៣៤៩គីឡូម៉ែត្រ៕











ក្រុមហ៊ុនផលិតរថយន្តដែលនាំចូលរថយន្តមកសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ន កំពុងជួបការលំបាកហើយឈឺក្បាលយ៉ាងខ្លាំង ជាក់ស្ដែងដូចជាក្រុមហ៊ុន Volvo បានលក់រថយន្តនៅអាមេរិករាប់ទសវត្សរ៍មកហើយ ប៉ុន្តែស្ទើរតែ ៩០% ហើយរថយន្តដែលខ្លួនលក់នៅទីនោះសុទ្ធតែផលិតនៅតំបន់អឺរ៉ុប។ ដើម្បីរក្សាទីផ្សាររបស់ខ្លួននៅសហរដ្ឋអាមេរិក ទើបធ្វើឲ្យ
ចំពោះរថយន្តប្រភេទ Wagon ឬ Sedan គឺមិនសូវទទួលបានការគាំទ្រទេនៅអាមេរិក បើក្រឡេកមើលរថយន្តណាដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក ច្រើនជាងគេគឺជារថយន្ដប្រភេទ SUV ណាមួយ។ នេះជាអ្វីដែលលោក Samuelsson បានប្រាប់ទស្សនាវដ្តី Auto News ។
រឿងពន្ធគយរបស់រដ្ឋបាលលោក Trump ក៏កំពុងជះឥទ្ធិពលដល់យុទ្ធសាស្ត្រលក់របស់ក្រុមហ៊ុន Volvo ផងដែរ។ ឆ្នាំក្រោយ ក្រុមហ៊ុន Volvo មានគម្រោងបញ្ឈប់ការលក់រថយន្តប្រភេទ S90 sedan នៅអាមេរិក ដោយសារតែរថយន្ដនេះត្រូវបាននាំចូលពីប្រទេសចិន ជំនួសមកវិញ ពួកគេនឹងផ្តោតលើម៉ូដែលពេញនិយមជាងរបស់ពួកគេដូចជា XC40, XC60, និង XC90 ជាដើម។







តាមការឲ្យដឹងពីក្រុមហ៊ុន Xpeng មនុស្សយន្ត Iron កំពុងដំណើរការរួចជាស្រេចនៅលើខ្សែសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួន ក្នុងការជួយដំឡើងរថយន្តអគ្គិសនីជំនាន់ក្រោយរបស់ពួកគេ។ មនុស្សយន្ត Iron មានកម្ពស់ ១,៧៣ ម៉ែត្រ និងទម្ងន់ ៧០ គីឡូក្រាម ហើយត្រូវបានរចនាឡើងដូចទៅនឹងសមាមាត្ររបស់មនុស្សពិត។ ដៃរបស់វាត្រូវបានបង្កើតឡើងតាមមាត្រដ្ឋាន 1:1 scale ជាមួយនឹងកម្រិតនៃសេរីភាព ២២ដឺក្រេ (degrees of freedom) អនុញ្ញាតឲ្យវាចាប់កាន់វត្ថុបានយ៉ាងងាយនិងបត់បែនបានល្អ។
ប្រព័ន្ធឆ្លើយតបដោយសំឡេងរបស់មនុស្សយន្ត Iron ត្រូវបានកែសម្រួលពីប្រព័ន្ធ smart cockpit របស់ក្រុមហ៊ុន Xpeng ដែលអនុញ្ញាតឲ្យមានការសន្ទនាបែបធម្មជាតិ តាមរយៈការគិតពិចារណាសកម្ម និងការគិតតាមតក្កវិជ្ជា។ វាក៏រួមបញ្ចូលទាំងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Xpeng ដោយប្រើប្រាស់ប្រព័ន្ធ AI ស្នូលដូចគ្នាទៅនឹងរថយន្តអគ្គិសនីរបស់ម៉ាកយីហោនេះ ដែលជាការភ្ជាប់គម្លាតរវាងប្រព័ន្ធអេកូឡូស៊ីរថយន្ត និងមនុស្សយន្ត។
ប្រព័ន្ធចក្ខុវិស័យ «Eagle Eye» របស់មនុស្សយន្តនេះ ដំណើរការដោយកាមេរ៉ាទំនើបៗ ដើម្បីធានាបាននូវការយល់ដឹងពីបរិយាកាសជុំវិញបានយ៉ាងជាក់លាក់ និងសមត្ថភាពក្នុងការសម្រេចចិត្ត។ ក្រុមហ៊ុនរំពឹងថាពេលអនាគតមនុស្សយន្ដ Iron នឹងក្លាយជាជំនួយការផ្ទាល់ខ្លួន (personal assistant) សម្រាប់ដោះស្រាយកិច្ចការងារ ដូចជាការគ្រប់គ្រង ការផ្ដល់សេវាកម្មជូនអតិថិជន នៅតាមហាងលក់ទំនិញ ការិយាល័យ និងនៅតាមផ្ទះផងដែរ៕








រថយន្ត Sealion 07 DM-i ប្រើប្រាស់ការរចនាបែប “Ocean Aesthetics” បំពាក់នូវចង្កៀង LED រាងអក្សរ E តភ្ជាប់គ្នាដោយបន្ទះអំពូលនិងរន្ធខ្យល់នៅចំហៀង។ រូបរាងចំហៀងរបស់វារួមបញ្ចូលទាំងSoutien រាងមូលៗ នៅផ្នែកខាងក្រោយ បំពាក់មកជាមួយចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅទៅផ្នែកម្ខាង។ រថយន្តនេះមានប្រវែង ៤.៨៨០ មីល្លីម៉ែត្រ ទទឹង ១.៩២០ មីល្លីម៉ែត្រ និងកំពស់ ១.៧៥០ មីល្លីម៉ែត្រ ជាមួយនឹងប្រវែង wheelbase ២.៨២០ មីល្លីម៉ែត្រ។
ជាមួយគ្នារថយន្ដនេះក៏បំពាក់បន្ថែមមកជាមួយប្រព័ន្ធ Drone ដែលក្រុមហ៊ុន BYD បបានអភិវឌ្ឍន៍ជាមួយក្រុមហ៊ុន DJI ឈ្មោះថា Lingyuan BYD Intelligent Drone System អនុញ្ញាតឲ្យមានមុខងារ Drone ដូចជាការហោះឡើងថសកម្មភាពពេលរថយន្ដកំពុងបើកបរ និងការត្រលប់មកទីតាំងដើមវិញ តាមការយៈកម្មវិធីបញ្ជានៅក្នុងរថយន្ត។
ចំពោះបច្ចេកវិទ្យា DM-i របស់ក្រុមហ៊ុន BYD ដែលមានឈ្មោះពេញថា Dual Mode-Intelligent ក្នុងនោះ DM តំណាងឲ្យពាក្យ Dual Mode រីឯ i តំណាងឲ្យពាក្យ Intelligent គឺជាប្រព័ន្ធ Plug-in Hybrid ដែលបង្កើតឡើងដោយក្រុមហ៊ុន BYD ដែលបានរួមបញ្ចូលគ្នាយ៉ាងឆ្លាតវៃនូវម៉ូទ័រអគ្គិសនី និងម៉ាស៊ីនចំហេះខាងក្នុង៕





រថយន្ដនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចកម្លាំង ១៨១សេះ ភ្ជាប់មកជាមួយអាគុយ Mélangeur LFP ទំហំ ៥១,៨៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៤៧១ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ រថយន្ដអគ្គិសនី Nammi 06 នឹងក្លាយជាគូប្រជែងជាមួយរថយន្ត BYD Yuan Up (Atto 2) នៅក្នុងទីផ្សារក្នុងប្រទេសចិន។
ក្រុមហ៊ុន Nammi ដែលជាម៉ាកយីស្ថិតក្រោម បុត្រសម្ព័ន្ធជាមួយរបស់ក្រុមហ៊ុន Dongfeng បានផ្ដោតលើការផលិតរថយន្តអគ្គិសនីខ្នាតតូច។ រថយន្ត Nammi 06 ជាប្រភេទ Crossover ផលិតមកសម្រាប់តម្រូវការប្រើប្រាស់ក្នុងទីក្រុង។ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៣០៦មម ទទឹង ១ ៨៦៨មម កំពស់ ១៦៤៥មម និងមានគម្លាតកង់មុខក្រោយ ២ ៧១៥មម។




