ដើម្បីជាការឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សាររថយន្ត និងតម្រូវការជាបន្តបន្ទាប់របស់អតិថិជន, Jeep បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Jeep Compass ឆ្នាំ ២០២៦ ជំនាន់ថ្មី សម្រាប់ទីផ្សារអឺរ៉ុប។ រថយន្តនេះ ត្រូវបានរចនាឡើងវិញទាំងស្រុង ដើម្បីផ្តល់បទពិសោធន៍បើកបរឲកាន់តែប្រសើរឡើង និងមានភាពទាន់សម័យដែលគួរឱ្យទាក់ទាញជាងមុននៅក្នុងលំហូររថយន្តប្រភេទ SUV ខ្នាតមធ្យមនាពេលសព្វថ្ងៃនេះ។

Jeep Compass ថ្មីនេះ ត្រូវបានស្ថាបនាឡើងនៅលើគ្រោងឆ្អឹង STLA Medium ដែលជាគ្រោងឆ្អឹងចុងក្រោយបង្អស់ និងដូចគ្នាទៅនឹងរថយន្ត Peugeot 3008, Opel Grandland និង Citroen C5 Aircross ដែរ។ សម្រាប់ការរចនាជំនាន់ថ្មីនេះ វាមានទំហំធំជាងមុនជាមួយប្រវែងសរុប ៤ ៥៥០ ម.ម និងប្រវែងគម្លាតកង់ ២ ៧៩៥ ម.ម ដែលប្រវែងនេះនឹងនាំឲ្យផ្នែកខាងក្នុងរបស់រថយន្តមានភាពធំទូលាយជាងមុន និងមានសមត្ថភាពដឹកជញ្ជូនបន្ថែមដល់ ៥៥០ លីត្រ។

ចំពោះការរចនាផ្នែកក្រៅវិញ វាមានរូបរាងមូលស្អាត និងទាន់សម័យជាងមុន ដោយមានជម្រើសពណ៌ចំនួន ៦ ដូចជា Hawaii Green និង Antarctica White ជាដើម។ ក្នុងនោះ មិនត្រឹមតែមានការកែប្រែទៅលើការរចនាប៉ុណ្ណោះទេ តែសម្រាប់ជម្រើសថាមពលវិញក៏ទទួលបាននូវជម្រើសច្រើនផងដែរមានដូចជា៖
- e-Hybrid 48V ផលិតកម្លាំងបាន ១៤៥សេះ
- Plug-in Hybrid ផលិតកម្លាំងបាន ១៩៥ សេះ
- អគ្គិសនីសុទ្ធ (FWD និង AWD) ផលិតកម្លាំងបានចាប់ពី ២១៣ ដល់ ៣៧៥ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ (WLTP) និងគាំទ្រការសាកល្បឿនលឿនពី ២០ ទៅ ៨០ភាគរយ ក្នុងពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។

ក្រៅពីនេះ រថយន្តនេះ ក៏ត្រូវបានបំពាក់់មកជាមួយបច្ចេកវិទ្យា និងសម្ភារៈដែលមានគុណភាពខ្ពស់ផងដែរ មិនថាទាំងផ្នែកខាងក្នុង ឬខាងក្រៅនោះឡើយ ដើម្បីផ្គូផ្គងទៅនឹងភាពរឹងមាំដែលជាអត្តសញ្ញាណរបស់ Jeep ។ គួរបញ្ជាក់ថា ការដាក់លក់ជាផ្លូវនឹងចាប់ផ្តើមនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះនៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈការផលិតនឹងដំណើរការនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែតម្លៃមិនទាន់បង្ហាញចេញនៅឡើយនោះទេ៕















ចំពោះម៉ូឌែល Titanium គឺជាផលិតផលទី២ របស់ម៉ាក FangChengBao ដែលផ្តោតលើរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងទីក្រុង ហើយវាខុសពីម៉ូឌែល Leopard ត្រង់ថាវាប្រើតួរថយន្តប្រភេទ monocoque body ។ ចំពោះត្រកូល Fangchengbao គឺជាម៉ាករថយន្តអគ្គិសនីប្រណិតរបស់ក្រុមហ៊ុនចិន BYD Auto ដែលត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០២៣។ ឈ្មោះ “Fangchengbao” មានន័យថា “Leopard Equation”។
រថយន្ដ BYD Fangchengbao T3 ដាក់លក់នៅប្រទេសចិនជាមួយជម្រើស៥ម៉ូឌែលផ្សេងគ្នាក្នុងនោះរួមមាន៖
ម៉ាកយីហោនេះផ្តោតលើការផលិតរថយន្ត SUV ដែលមានសមត្ថភាពខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សាររថយន្ត off-road និងរថយន្តស្ព័រ។ ម៉ូដែលដំបូង គឺ Bao 5 ត្រូវបានដាក់លក់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់មកម៉ូដែល Bao 8 ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ Fang Chengbao ក៏បានសហការជាមួយ Huawei ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាបើកបរឆ្លាតវៃ។ ដើម្បីបង្កើនបទពិសោធន៍បើកបរសម្រាប់អ្នកប្រើប្រាស់ ម៉ាកយីហោនេះក៏មានផែនការពង្រីកទីផ្សាររបស់ខ្លួនទៅក្រៅប្រទេស ដោយប្រើឈ្មោះម៉ាក Denza សម្រាប់ទីផ្សារនៅក្រៅប្រទេសចិន៕
Geely Galaxy គឺជាម៉ាកឯករាជ្យមួយក្រោមក្រុមហ៊ុន Geely Group ដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣។ កាលពីឆ្នាំមុន ម៉ាកយីហោ Galaxy បានផលិតរថយន្ដអគ្គិសនីជាច្រើមម៉ឌែលរួមមាន Galaxy E5 (Geely EX5), Galaxy Xingyuan និង Geely Starship 7 ។ ជាលទ្ធផល ទំហំលក់របស់ Galaxy បានកើនឡើង ៣.៨ ដងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំមុន។ Starship 9 នឹងក្លាយជាកត្តាជំរុញមួយទៀតក្នុងការរក្សាកំណើនលក់របស់ពូួកគេ។
រថយន្ត Geely Galaxy Starship 9 ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន អំឡុងពេលធ្វើតេស្តបើកបរលើផ្លូវ ដោយមានបិទបាំងជិតឈឹង (wearing heavy camouflage)។ វារក្សាបានទម្រង់តួរថយន្តដូចរថយន្តគំនិតដែលបានបង្ហាញកាលពីឆ្នាំមុន។
Galaxy Starship 9 ផលិតឡើងផ្អែកលើគ្រោងឆ្អឹង GEA (Global Intelligent Electric Architecture) របស់ Geely និងប្រើប្រាស់ប្រព័ន្ធ hybrid Leishen (NordThor) 2.0។ រថយន្ដនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន១ អាចបើកបរបានចម្ងាយ ១ ៤២០ គ.ម នៅពេលប្រើប្រាស់សាំងលាយជាមួយអគ្គិសនី។

ទោះបីជាក្រុមហ៊ុន BYD មិនទាន់បានបញ្ជាក់ជាផ្លូវការនូវព័ត៌មានលម្អិតបច្ចេកទេសទាំងអស់ក៏ដោយ តាមការប៉ាន់ស្មានរថយន្ដ Dynasty D អាចនឹងភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនពីរប្រភេទ។ ជម្រើសទី១ ជាប្រភេទម៉ាសុីន Super Dual Mode Hybrid ផ្ដល់ជូនអ្នកដែលនៅតែចូលចិត្តប្រើប្រាស់ឡានសាំង។ ជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធជាមួយនឹងរយៈចម្ងាយបើកបរប្រហែលជាលើសពី ៨០០ គីឡូម៉ែត្រ (ទិន្នន័យផ្លូវការនៅមិនទាន់ចេញ)។
ជម្រើសម៉ាសុីនទាំងពីរនេះនឹងផ្តល់នូវមកជាមួយសមត្ថភាពដ៏ខ្លាំងក្លា (brutal performance) រួមជាមួយការសាកថ្មលឿនបំផុត (ultra-fast charging) និងប្រព័ន្ធជំនួយអ្នកបើកបរទំនើបៗគ្រប់ប្រភេទ។ ផ្នែកខាងក្នុងរថយន្ដនេះអាចនិងបំពាក់មកជាមួយអេក្រង់ចំនួនប្រាំបី រួមបញ្ចូលជាមួយការរចនាបែប (Forbidden City)។ 





















