ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្តាត់ៗ! GAC ដាក់បញ្ចេញឡានម៉ូដែលថ្មីប្រើ PHEV ប្រភេទ SUV ដ៏ទំនើបបែបអភិជន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មីគឺ GAC Trumpchi S9 ដ៏ទំនើប ប្រភេទ SUV ប្រើអគ្គីសនី លាយសាំង PHEV ពោលពេញទៅដោយបច្ចេកវិទ្យាទំនើបៗ នៅឯប្រទេសចិន ។

GAC Trumpchi S9 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៥០១ សេះ ប្រភេទប៉ុង ២ AWD ប្រើប្រអប់លេខអូតូ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៦០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈជាជ្រុង ដោយផ្នែកខាងមុខមានប៉ាណានៅជាប់កាង ចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ដូចជាដៃទ្វារប្រភេទ flush-door រួមទាំងថាសកង់ថ្មីផ្តល់នៅភាព unique ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ខណៈជួរទី ២ មានអេក្រង់កំសាន្ត touchscreen រួមទាំងកៅអីប្រភេទ capain seat ចំនួន ២ ដាច់ដោយឡែកទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីស្ព័រ JMEV 01 ​ដាក់​លក់​នៅ​ប្រទេស​ចិន​ ក្នុង​តម្លៃ៣មុឺនដុល្លារ​

រថយន្ត​អគ្គិសនី JMEV 01 ដែល​ពីមុន​ត្រូវ​បាន​គេ​ស្គាល់​ថា SSC SC-01 ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​ចិន​ក្នុង​តម្លៃ ២២៩ ៨០០ យ័ន ឬស្មើនិង ៣១ ៥៣៥ ដុល្លារ​។

Xiaomi-backed SC-01 sports car became a part of the JMEV brandរថយន្ត roadster ម៉ូដែល SC-01 ត្រូវ​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០២២ ជា​រថយន្ត EV ទម្ងន់​ស្រាល​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​កែច្នៃ​រថយន្ត​ឈ្មោះ Tianjin Gongjiangpai Auto Technology (TGAT)។ ស្ថាបនិក​ក្រុមហ៊ុន​នេះ​គឺលោក Feng Xiaotong ដែល​មាន​ channel YouTube ឈ្មោះ China Car Customs។ គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្រុមហ៊ុន​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ Xiaomi ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​បាន​បណ្តាក់​ទុន​រាប់​សិប​លាន​យ័ន​នៅ​ក្នុង​ក្រុមហ៊ុន​មួយនេះ។

JMEV 01 មានប្រវែងតួខ្លួនសរុប ៤ ១០៦មម ទឹទឹង ១ ៨៣០មម កម្ពស់១ ១៧០ មម មាន​គម្លាត​កង់មុខក្រោយ ២ ៥០៣ មមនិងទម្ងន់​ត្រឹមតែ ១ ៣៦៥ គីឡូក្រាម។ កង់​របស់រថយន្ដនេះធ្វើ​ពី​អាលុយមីញ៉ូម និង​ម៉ាញេស្យូម ហើយ​មាន​ទម្ងន់ ៥.៩ គីឡូក្រាម។ ចំណែកបូមខាងមុខនិងខាងក្រោយប្រើប្រាស់បូម double wishbone។​ JMEV 01 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួូន២ អាចផលិតកម្លាំងបាន ៤៣៥ សេះ កម្លាំងរមួល ៥៦០ញ៉ូតុនម៉ែត្រ។

JMEV 01 Sports Car (Previously known as SSC 01) | China Car Forumsរថយន្ដនេះបំពាក់មកជាមួយអាគុយ ternary NMC ទំហំ ៦០kWh ​ផលិត​ដោយ​ក្រុមហ៊ុន CALB  អាចបើកបរបាន​ចម្ងាយ​រហូត​ដល់ ៥០០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ រថយន្ដនេះមិនបានភ្ជាប់មកជាមួយការសាកថ្មល្បឿនលឿន វា​សាក​ពី ៣០% ទៅ ៨០% ប្រើពេល ៣៦នាទី។ រថយន្ត JMEV 01 អាចជាន់ស្ទុះពីកុងទ័រ ១-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ចាយពេលត្រឹមតែ ២.៩វិនាទី និងអាចបើបានដល់ល្បឿន ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថយន្ត JMEV 01 គឺជារថយន្ត roadster ទ្វារពីរ ដែលមានការរចនាខាងក្រៅយកគំរូតាមរថយន្ត Ferrari។ លក្ខណៈ​ពិសេស​ចម្បង​របស់គឺបំពាក់មកជាមួយ​គ្រោងឆ្អឹងដែក​រាង​បំពង់ (tube frame) នេះហើយជាមូលហេតុធ្វើឲ្យវាមានទម្ងន់ស្រាល។ រថយន្ដបានបំពាក់ជាមួយ ដៃ​ចង្កូត​អាលុយមីញ៉ូម និង​ឌីស​ហ្វ្រាំង​ទំហំ ៣៦០ ម.ម។ ចំពោះផ្នែកខាងក្នុងរថយន្ដរបស់ JMEV 01 គឺ​សាមញ្ញ​ណាស់ ដោយ​មិន​មានបំពាក់មកជាមួយ​អេក្រង់​កម្សាន្ដធំៗ​ ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​ចិនឡើយ។

JMEV 01 สปอร์ตไฟฟ้ 435 แรงม้า 0-100 ใน 3.9 วิ ราคาไม่เกิน 1.40 ลบ.​កៅអីអង្គុយបានរចានបែប​ស្ព័រ​ពីរ​ធ្វើ​ពី carbon fiber ជាមួយ​នឹង​កន្លែង​ដាក់​ក្បាល​។ កុងសូល​កណ្ដាល​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង AC បែប physical (ប៊ូតុងចុច) ខណៈប៊ូតុង​ជាច្រើន​ទៀត​ត្រូវបានបំពាក់នៅ​លើ​ពិដាន​រថយន្ត រួម​ទាំង​ប៊ូតុង​បញ្ជាកម្រិត​សំឡេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទុះខ្លាំង! Mazda EZ-60 ទទួលបានកក់ទុកមុនលើស ១ម៉ឺនគ្រឿង ត្រឹមរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ

[បរទេស] បន្ទាប់ពីដាក់បញ្ចេញជាផ្លូវការនៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 លើកទី ២១ នៅឯប្រទេសចិន ក្នុងនោះ រថយន្ត Mazda EZ-60 ប្រភេទ midsize- SUV ទទួលបានការបញ្ជាទិញជាមុនចំនួនដល់ទៅ ១០ ០៦០ គ្រឿង ក្នុងរយៈពេល ៤៨ ម៉ោងប៉ុណ្ណោះ ។

Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA platform ផ្តល់នៅជម្រើសថាមពលចំនួន ២ គឺប្រភេទអគ្គីសនីសុទ្ធ EV សាកថ្មម្តងជិះបាន ៦០០ គីឡូម៉ែត្រ និងប្រភេទអគ្គិសនី លាយសាំង EREV អាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ ។

សម្រាប់ការផ្នែកខាងក្រៅ ត្រូវបានឌីស្សាញសំខាន់លើប្រព័ន្ធលំហូរខ្យល់ Aerodynamic ដោយផ្នែកខាងមុខមានចង្កៀងមុខ LED លេងការឌីស្សាញរាងស្លីម មានឡូហ្គោ Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ក៏ដូចដៃទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ  និងចង្កៀងក្រោយឌីស្សាញរាងស្លីមប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង បានឌីស្សាញបែប Minimalistic មានអេក្រង់កំសាន្ត touchscreen ទំហំដល់ទៅ ២៦,៤៥ អ៉ីញ កម្រិត 5K សម្រាប់បញ្ជាមុខងារទូទៅនៅរថយន្ត និងកុងទ័របង្ហាញលើកញ្ចក់ HUD កម្រិត 3D ឧបករណ៍បំពងសំលេង ២៣ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងកៅអីចុចអូតូ មុខងារខ្យល់ត្រជាក់-ក្តៅ និងម៉ាស្សា ហើយក៏មានមុខងារសំខាន់ៗជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maextro S800 គូរប្រជែងរបស់ Maybach គ្រោងនឹងដាក់លក់នៅចុងខែឧសភា

រថយន្ត Maextro S800 ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន JAC និង Huawei ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ឥឡូវលេចលឺដំណឹងអាចនឹងដាក់លក់ជាផ្លូវការនៅ ថ្ងៃទី ៣១ ខែឧសភា។

Huawei's Maextro S800 will have L3 self-driving, pre-sales prices from $140,000រថយន្ត Huawei Maextro S800 គឺជារថយន្ត EV ប្រភេទ sedan ដ៏ប្រណិតរបស់ប្រទេសចិន ដែលទាំងជម្រើស BEV  និង EREV ។ ចំពោះប្រភេទ  BEV ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៨៥២សេះ និងបំពាក់មកជាមួយថអាគុយទំហំ ៩៤.៣ kWh អាចបើកបរបានចម្ងាយ ៦២២ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC ។

ចំណែកប្រភេទ EREV ដំណើរការដោយម៉ាសុីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីប្រភេទ Dual-motor 4WD អមជាមួយអាគុយទំហំ ៦៥ kWh ។ រថយន្ដ Maextro S800 ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្ម 800V high-voltage system គាំទ្រនូវកម្លាំងសាក 6C charging  អាចសាកថ្មចាប់ពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១០.០ នាទីប៉ុណ្ណោះ។

Maextro s800ចំពោះរូបរាងខាងក្រៅរថយន្តនេះ មានប្រវែង ៥៤៨០ ម.ម ទទឹង ២០០០ ម.ម កំពស់ ១៥៣៦ ម.ម និងមានគម្លាតកង់ ៣៣៧០ ម.ម។ រថយន្ត Maextro S800 រចនាមកតាមបែបទស្សនវិជ្ជា រួមបញ្ចូលគ្នាភាពសុខដុមរវាង មេឃ ផែនដី និងមនុស្ស ។ ផ្នែកខាងមុខបានបំពាក់មកជាមួយចង្កៀងបែបបញ្ឍរ បំពាក់មកជាមួយអំពូល LED ចំនួន៣​ គ្រាប់ ការរចនាចង្កៀងមុខមានឈ្មោះថា “Starry Splendour” តំណាងឲ្យភាពត្រចះត្រចង់នៃផ្កាយ ចំណែកចង្កៀងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកខាងភ្ជាប់ជាមួយ ទាំងគំនូរណេនៅក្នុងលំហរ “Nebula Canvas” ចំពោះដៃទ្វាររចនាតាមលំនាំ “Star-picking” (ចាប់ផ្កាយ)។

MAEXTRO S800 Interior Details Released Introducing Rolls-Royce Design Concepts Official: Hundreds of Polishing Processesផ្នែកខាងក្នុងអំពីរថយន្ដនេះក៏មិនទាន់បានបញ្ជាព័ត៌មានជាផ្លូវការនៅឡើយទេ ប៉ុន្តែតាមប៉ាន់ស្មានរថយន្ដបានបំពាក់មកជាមួយវាំងននដែលអាចបញ្ជាដោយសំឡេង ការគ្រប់គ្រងសីតុណ្ហភាព ៤តំបន់ និងកៅអីកម្តៅខ្យល់ចេញចូល មានមុខងារម៉ាស្សាជាមួយនឹងការបញ្ជាដោយដៃម្ខាង។

លក្ខណៈពិសេសដ៏លេចធ្លោមួយគឺកុងសូលកណ្តាលខាងក្រោយដ៏ប្រណិតដែលមានភ្ជាប់មកជាមួយតុបត់ធ្វើពីអាលុយមីញ៉ូមលំដាប់ខ្ពស់ កន្លែងដាក់កែវភេសជ្ជៈក្តៅ និងត្រជាក់ កន្លែងសាកឥតខ្សែ រួមជាមួយទូទឹកកកប្រភេទ compressor មុខងារបិទសំឡេងដោយគ្រាន់តែប៉ះម្តង និងភ្ជាប់ជាមួយប្រអប់លេខសម្ងាត់ដែលការពាររប្រើប្រាស់ស្នាមម្រាមដៃសម្រាប់ទុកដាក់របស់របរមានតម្លៃ៕

Maextro S800 Interior Revealed A Serious Challenger to the Maybach

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi បញ្ចេញឡាន SUV Off-road ជាលើកដំបូង នៅពិព័រណ៍រថយន្ត Shanghai Auto Show 2025

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តប្រភេទ SUV off-road ជាលើកដំបូងរបស់ខ្លួន នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មើលទៅមានភាពហាប់ណែន ជាមួយរូបរាងបែបជ្រុង ផ្តោតសំខាន់លើផ្លូវពិបាកៗ ជាពិសេសសម្រាប់អ្នកចូលផ្សេងព្រេងបោះតង់បែប Adventure ដោយប្រើប្រាស់នៅថាសកង់ស្រោបដោយសំបកក្រាសប្រភេទ Off-road ក៏ដូចជាកាងដែក roof-rial លើដំបូល អាចច្នៃដាក់តង់ជាដើម ។ លើសពីនេះ ក៏មានចង្កៀងមុខ-ក្រោយ LED រួមទាំងភ្លើង LED ចំនួន ២ គ្រាប់នៅលើដំបូលខាងមុខផងដែរ ។

រថយន្ត SUV off-road ដំបូងរបស់ខក្រុមហ៊ុន Hongqi នេះ ជាប្រភេទអគ្គីសនី លាយសាំង EREV បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៣ ខណៈព័ត៌មានលម្អិតទាក់ទងនៅនឹងថាមពល ឬផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ដាក់បង្ហាញ Yangwang U8L នៅចិន គ្រោងចេញលក់នៅចុងឆ្នាំនេះ

[ទីផ្សារចិន] ក្រុមហ៊ុន Yangwang ដែលស្ថិតនៅក្រោមក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តម៉ូឌែលពិសេស BYD Yangwang U8L ដែលមានសមត្ថភាពខ្លាំងមិនធម្មតានៅក្នុងកម្មវិធី Auto Shanghai 2025 ហើយគ្រោងចេញលក់នៅចុងឆ្នាំនេះ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Yangwang e⁴ មានប្រវែង ៥ ៤០០ ម.ម ទទឹង ២ ០៤៩ ម.ម កម្ពស់ ១ ៩២១ ម.ម និងប្រវែងគម្លាតកង់ ៣ ២៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១ ១៨០ សេះ និងកម្លាំងរមួល ១ ២៨០ញ៉ូតុនម៉ែត្រ។

ទៅលើការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុង BYD Yangwang U8L មានការរចនាស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូឌែលស្តង់ដារ ប៉ុន្តែបានភ្ជាប់មកជាមួយជម្រើសពណ៌ Obsidian Black និង Sunstone Gold និងបានប្រើប្រាស់នូវយ៉ាន់ស្ព័រថ្មីទំហំ ២៣ អ៊ីញ ក៏ដូចជាឡូហ្គូលមាស 24K នៅផ្នែខាងមុខ ផ្នែកខាងក្រោយ និងនៅលើចង្កូតជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ DiSus-P intelligent hydraulic body control និងប្រព័ន្ធ DiPilot 300 “God’s Eye A” ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដគម្រូ MPV ប្រណីតបែបអភិជនរបស់ Mercedes ឃើញហើយមិនសរសើរមិនបាន

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំ ២០២៥ ក្រុមហ៊ុន Mercedes-Benz បានបង្ហាញពីគម្រូរថយន្ដនាពេលអនាគតរបស់ខ្លួនម៉ូឌែល Mercedes-Benz Vision V ជាប្រភេទរថយន្ត MPV ដោយផ្នែកខាងក្នុងបានរចនាតាមលំនាំរថយន្ដ Limousine ។

Mercedes' Vision V concept proves luxury vans are a great idea | Digital Trendsរថយន្តគឺជាការបំផុសគំនិតចុងក្រោយបំផុតរបស់ក្រុមហ៊ុន Benz បំពាក់ជាមួយការរចនា “Private Lounge” ដែលផ្ដល់នូវការកំណត់ជូននូវរស់និយមថ្មី ក្នុងការបើកបរជិះកម្សាន្តប្រកបដោយភាពប្រណីត ផាកសុខភាព សុីវីល័យ ផ្ដោតសំខាន់លើអ្នករួមដំណើរនៅផ្នែកខាងក្រោយជាពិសេស។

រថយន្ដ Mercedes-Benz Vision V រចនាមកសម្រាប់ឥស្សរជនសំខាន់ៗ ​ជាពិសេសមហាសេដ្ឋីតែម្ដង។ បើនិយាយពីផ្នែកខាងក្រៅ រថយន្ត Vision V គឺជាការរចនាប្លែក ជារូបរាងបែបរថយន្តនាពេលអនាគត។ ការេចនារួម​បញ្ចូល​ទាំងភាពទំនើប​ទាន់សម័យ​ហើយផ្ដោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ (aerodynamic) អ្វីកាន់តែពិសេសគឺទ្វារទាំងអស់អាចបញ្ជាបិទបើកអូតូ។  រថយន្ដនេះត្រូវបានបំពាក់ដោយក្រូម៉េ និងភ្លើង LED ទាំងផ្នែកខាងមុខនិងខាងក្រោយ។ ជាមួយការរចនាបែបនេះ ពិតជាមានភាពទាក់ទាញខ្លាំងៅរថយន្តទាំងពេលឈប់ស្ងៀម និងពេលកំពុងធ្វើដំណរ ហើយលើសពីនេះ កង់ទំហំ ២៤ អុីញរបស់វាក៏មានធាតុ LED ។

Mercedes-Benz Vision V Is Not The New Sprinter: Understand! - Car Channel

ចំពោះផ្នែកខាងក្នុងរថយន្ត Vision V មានរចានមកជាមួយកញ្ចក់ធ្វើឲ្យផ្ទៃខាងក្នុងមើលទៅភ្លឺថ្លា ហើយបំពាក់មកជាមួយស្បែក Nappa ពណ៌ស អាលុយមីញ៉ូមនិងបន្ថែមមកជាមួួយឈើប្រណីត។ រថយន្ដនេះរចនាមកផ្ដោតសំខាន់លើ អ្នករួមដំណើរនៅផ្នែកខាងក្រោយ ប៉ុន្តែតំបន់អ្នកបើកបរក៏ខាងមុខក៏មានលក្ខណៈទំនើបដូចគ្នា ដោយបំពាក់មកជាមួយអេក្រង់ Superscreen ដែលលាតសន្ធឹងពីសសរម្ខាងទៅសសរម្ខាងទៀតនៅផ្នែកខាងមុខ។

Mercedes-Benz Vision V Concept Previews A Range-Topping Electric Luxury Van That's Coming To Americaនៅផ្នែកខាងក្រោយ រថយន្ដបំពាក់ជាមួយកៅអីរតែ២ប៉ុណ្ណោះ ដែលផ្ដោតសំខាន់លើឯកជនភាពរបស់អ្នកធ្វើដំណើត ដោយមានកញ្ចក់ខណ្ឌបែងចែងបរិវេនខាងមុខនិងក្រោយជា២កន្លែងផ្សេងគ្នា។ ចំពោះកៅអីទាំងខាងមុខនិងខាងក្រោយ បានរចនាដូចគ្នាខ្នើយតូចៗរួមបញ្ចូលគ្នា ខណៈកៅអីនៅផ្នែកខាងក្រោយបញ្ជាបត់បានរៀបស្មើដូចកៅអី First Class នៅក្នុងយន្តហោះ ដោយប្រើប្រាស់ការបញ្ជាដោយសម្លេង។

ចំពោះកុងសូលកណ្ដាលឬកន្លែងដាក់ដៃនៅផ្នែកខាងក្រោយអាចបត់បាន អ្វីដែលពិសេសវាត្រូវបានភ្ជាប់មកជាមយយ ក្ដារអុក ខណៈដៃទ្វារ ភ្ជាប់មកជាមួយទូកញ្ចក់ខាំងសងខាងនៅលើជញ្ជាំងអាចប្រើសម្រាប់ផ្ទុកអីវ៉ាន់បាន ក្នុងទូនោះក៏បន្ថែមមកជាមួយគ្រាប់អុកដែលត្រូវបានឆ្លាក់យ៉ាងស្រស់ស្អាត។

Mercedes-Benz Vision V Is Not The New Sprinter: Understand! - Car Channelចំណុចពិសេសបំផុត (pièce de résistance) រថយន្ដនេះបានបំពាក់មកជាមួយអេក្រង់ដល់កម្សាន្ដដ៏ធំសម្បើម នៅផ្នែកខាងក្រោយមានទំហំរហូតដល់ ៦៥អុីញ ហើយអាចបញ្ជាទម្លាក់ចុងក្រោមបានថែមទៀត។ នៅផ្នែកខាងក្រោយនេះក៏បានបំពាក់មកដៃហ្គេម រួមជាមួយម៉ាស៊ីនបញ្ចាំងរូបភាពចំនួន ៧កន្លែងដែលស្ថិតនៅលើពិដាន និងកម្រាលឥដ្ឋ ដើម្បីបញ្ជូលរូបភាពទៅកញ្ចក់បង្អួចចំហៀង នៅពេលលេងរូបភាពក៏បង្ហាញនៅកញ្ចក់ជំហៀង មើលទៅកាន់តែអស្ចារ្យ។

ក្រុម Mercedes ថាខ្លួននិងអភិវឌ្ឍអេក្រង់កម្សាន្ដនេះអាចត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពគ្រប់ប្រភេទ ចាប់ពីការហៅជាវីដេអូសម្រាប់ធ្វើការ រហូតដល់ការទិញទំនិញ និងច្រៀងខារ៉ាអូខេ។ Mercedes-Benz Vision V បំពាក់មកជាមួយឧបករណ៍បំពងសំឡេង Dolby Atmos ចំនួន ៤២គ្រាប់ ផ្តល់នូវកម្រិរសម្លេងដ៏ពីរោះ ដើម្បីស៊ីគ្នាអេក្រង់កម្សាន្ដកម្រិត 4K ។

Mercedes-Benz Vision V Concept Previews A Range-Topping Electric Luxury Van That's Coming To America

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Deepal S09 ប្រកាសដាក់លក់នៅចិន តម្លៃចាប់ពី ៣មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសចាប់ផ្តើមដាក់លក់ជាផ្លូវការនូវរថយន្ត Deepal S09 នៅក្នុងកម្មវិធី Shanghai Auto Show ឆ្នាំ ២០២៥ ក្នុងប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៣ ១០០ ដុល្លារ។

Deepal S09 មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៥០  ម.ម ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា Super Range Extension 2.0 ជំនាន់ថ្មីរបស់ Deepal ដំណើរជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ (RWD) និង ២ (AWD) អាចបើកបរបានចម្ងាយ ១៨០ និង ១៧០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំធំឌីស្សាញថ្មី និងឧបករណ៍ចាប់សញ្ញា LiDAR នៅលើដំបូល និងផ្នែកខាងក្រោយ។

ខណៈផ្នែកខាងក្នុងវិញ បំពាក់ដោយប្រព័ន្ធកាប៊ីន HarmonySpace 5 របស់ក្រុមហ៊ុន Huawei មានអេក្រង់ HUD អេក្រង់ភ្លោះទំហំ ២១,៤ អ៊ីញ កម្រិត 3K ក៏ដូចជាកៅអីជួរមុខ និងជួរទីពីរនៃរថយន្តគាំទ្រមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សា និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) របស់ Huawei ADS 3.3 ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញឡានប្រភេទ Flagship SUV ដ៏ប្រណិត នៅពិព័រណ៍រថយន្ត Shanghai Auto Show 2025

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់​បង្ហាញចេញ​ជា​ផ្លូវ​ការ​នៅរថយន្ត Chery Tiggo 9L ប្រភេទ Flagship SUV ដ៏ប្រណិត នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

Chery Tiggo 9L ដំណើរការដោយប្រព័ន្ធ Kunpeng Super Performance Hybrid CDM-S system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់របស់ Chery Falcon 700 advance driving assistance system ផងដែរ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈជាជ្រុង ដោយផ្នែកខាងមុខមានប៉ាណាបិទជិត ជាមួយឡូហ្គោអក្សរ CHERY ទំហំធំ នៅចំកណ្តាល អបសងខាងដោយចង្កៀងបំភ្លឺផ្លូវ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ រាងជាអក្សរ H ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងដោយចង្កៀងក្រោយ LED រាងជាអក្សរ H ជិត ជាមួយឡូហ្គោអក្សរ CHERY នៅចំកណ្តាលផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ បញ្ចូលនៅប្រព័ន្ធប្រតិបត្តិការ Ai smart. Cockpit system ជាមួយប្រព័ន្ធ built-in 3nm chip និងមានអេក្រង់កំសាន្ត touchscreen សម្រាប់អ្នកដំណើរខាងមុខទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនីសុទ្ធថ្មីរបស់ Dongfeng តម្លៃខ្ទង់ ១មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dongfeng Nammi 06 ប្រភេទ crossover ប្រើថាមពលអគ្គីសនីសុទ្ធ EV ដែលមានតម្លៃលក់ខ្ទង់ ១៣ ៨០០ ដុល្លារប៉ុណ្ណោះ នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

Dongfeng Nammi 06 ផលិតឡើងនៅលើគ្រោងឆ្អឹង Quantum Architecture Platform 3 ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះ បំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 3C super-fast charging technology ដោយសាកថ្ម ៥នាទី អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ និងអាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទី ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០៦ ម.ម ទទឹង ១ ៨៦៨ ម.ម កំពស់ ១ ៦៤៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម និងទំងន់ ១ ៩៧៥ គីឡូក្រាម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរាងជាជ្រុង ដោយមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទ-ជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញរាងស្លីម ព្រមទាំងថាសកង់ស្ព័រប្រភេទ​ alloy wheels ទំហំ ១៨អ៉ីញផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលបើកកញ្ចក់ Panoramic roof ជាដើម ។ លើសពីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+