Geely Radar ជារថយន្តភីកអាប់ Plug-in Hybrid (PHEV) ប្រើប្រាស់ថាមពលអគ្គិសនីលាយសាំង។ រថយន្ដះត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំ ២០២៥ ហើយជារថយន្តភីកអាប់ដំបូងគេបង្អស់របស់ពិភពលោកដែលបំពាក់ដោយប្រព័ន្ធកូនកាត់ Thor EM និងប្រអប់លេខ Hybrid ៣វគ្គ (3DHT)។

រថយន្ដនេះដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ រួមជាមួយនឹងប្រអប់លេខ Hybrid ៣ វគ្គ អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងចាយពេលត្រឹមតែ ៦.៥ វិនាទី។ បន្ដែមពីរថយន្ដនេះក៏ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីចំនួន២ (dual-motor redundancy) ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ២១% បើប្រៀបធៀបទៅនឹងរថយន្តភីកអាប់ប្រើសាំងធម្មតា អ្វីកាន់តែពិសេស វាអាចអនុញ្ញាតឲ្យរថយន្ថបន្តដំណើរការបាន ក្នុងករណីម៉ូទ័រណាមួយមានបញ្ហា។ ។ Geely Radar មានសមត្ថភាពផ្ទុកទម្ងន់ ១,០៣០ គីឡូក្រាម និងGeely Radarសមត្ថភាពអូសសណ្តោង ៣,០០០ គីឡូក្រាម។
រថយន្តភីកអាប់មួយនេះ ត្រូវបានបង្កើតឡើងផ្អែកលើគ្រោងឆ្អឺង M.A.P. ហើយបានបំពាក់មកជាមួយប្រព័ន្ធ Hybrid (Thor EM) របស់ក្រុមហ៊ុន Geely មានទាំងជម្រើសប្រើបាស់អគ្គិសនីសុទ្ធ និងអគ្គិសនីលាយសាំង (plug-in hybrid)។ បន្ទាប់ពីការធ្វើតេស្តជាច្រើនដំណាក់កាល រថយន្ដបានឆ្លងផុតការធ្វើតេស្ដកម្រិត S របស់ប្រទេសចិន ដែលរួមបញ្ចូលការធ្វើតេស្តលើកៅអី (bench tests) ប្រព័ន្ធថាមពល (powertrain) និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។
រថយន្ដ Geely Radar ក៏មានបំពាក់មកបច្ចេកវិទ្យាទំនើប ដែលអាចបត់បែនបានសម្រាប់ប្រើប្រាស់ក្នុងវិស័យសន្តិសុខសាធារណៈ នេះឆ្លុះបញ្ចាំងពីការផ្តោតលើការពង្រីកវិសាលភាពនៃការអភិវឌ្ឍសម្រាប់រថយន្តភីកអាប់អគ្គិសនី មានសមត្ថភាពលើសពីតួនាទីដឹកជញ្ជូនទូទៅ៕
.jpg)















រថយន្ដនេះត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ដ GAC Aion Y “Tyrannosaurus” ។ ម៉ូឌែលថ្មីនេះតំណាងឲ្យការរីកចម្រើនគួរកត់សម្គាល់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន GAC លើបច្ចេកវិទ្យាផលិតរថយន្ដអាចបើកបរដោយខ្លួនឯងបាន។ ចំពោះសេនស័រ LiDAR ចំនួន ១០គ្រាប់នោះដើរតួនាទីផ្សេងគ្នា ខណៈ LiDAR ចំនួន៤ ប្រើសម្រាប់ចាប់វត្ថុបានចម្ងាយរហូតដល់ ២០០ម៉ែត្រ ខណៈ LiDAR ចំនួន ៦ទៀត ផ្តល់ការគ្របដណ្តប់ការត្រួតពិនិត្យ ៣៦០ដឺក្រេ ជុំវិញរថយន្ដ។
រថយន្ត GAC Aion ក៏បំពាក់នូវប្រព័ន្ធសុវត្ថិភាព redundancy ចំនួន ៣រួមមាន៖ algorithm redundancy, software redundancy, និង hardware redundancy ។ ចំពោះមុខងារបើកបរដោយខ្លួនឯងកម្រិត L4 ដោយផ្តល់នូវ redundancies ជាច្រើនសម្រាប់ប្រព័ន្ធហ្វ្រាំង ចង្កូត ការទំនាក់ទំនង ផ្ដល់ព័ត៌មានជាពិសេស។
យោងតាមក្រុមហ៊ុន DiDi Autonomous Driving រថយន្តថ្មីនេះផ្តល់ជូន នូវទំហំផ្ទុកឥវ៉ាន់ដែលអាចប្រើប្រាស់បានច្រើន ដើម្បីសម្រួលដាក់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ រថយន្តនេះត្រូវបានគ្រោងធ្វើការការផលិតនៅចុងឆ្នាំ ២០២៥ ចំពោះប្រព័ន្ធប្រតិបត្តិការសាកល្បងដែលគ្រោងនឹងចាប់ផ្តើម តេស្ដសាកល្បងបន្តិចម្តងៗនៅក្នុងតំបន់មួយចំនួននៃទីក្រុង Guangzhou និង Beijing ក្នុងឆ្នាំ ២០២៦។






រថយន្ត Seal 06 DM-i wagon រក្សាបាននូវរចនាបថ “Ocean” របស់ត្រកូល ខណៈពេលដែលបង្កើនភាពបត់បែនជាមួយនឹងផ្នែកខាងក្រោយវែងជាងមុនដើម្បីបង្កើនទំហំផ្ទុកឥវ៉ាន់។ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៥០មម ទទឹង ១ ៨៩០មម នកម្ពស់ ១ ៥០៥មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៩០មម។
រថយន្ដនេះមាន២ជម្រើសផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះជម្រើសទី១ ប្រើអគ្គិសនីសុទ្ធអាចបើកបាន ៥៣ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC) ខណៈជម្រើសទី២ មានថាមពលខ្លាំងជាងអាចបើបានចម្ងាយ ៨៣គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ។ រថយន្ដទាំង២ម៉ូឌែលនេះ សុទ្ធតែដំណើរការដោយប្រព័ន្ធ Plug-in Hybrid DM-i ជំនាន់ទី ៥ របស់ BYD។










ក្រុមហ៊ុន Audi បានដាក់បង្ហាញជាផ្លូវការនូវម៉ូដែលផលិតដំបូងបំផុតរបស់ខ្លួន AUDI ថ្មីរបស់ខ្លួន គឺរថយន្ត E5 Sportback ។ ម៉ាកយីហោ AUDI ថ្មីសរសេរជាអក្សរធំ ដោយគ្មានកងរង្វង់ជានិមិត្តរូប វានិមិត្តសញា្ញតំណាងឲ្យការបោះជំហានថ្មីមួយ ដែលមានភាពខុសគ្នាម៉ាកយីហោ Audi បែបប្រពៃណីដែលរក្សាបាននូវ DNA របស់ក្រុមហ៊ុនមួយនេះ។ AUDI ជាម៉ាកយីហោផ្តាច់មុខសម្រាប់ប្រទេសចិននេះ ដែលបានរួមបញ្ចូលគ្នានូវជាមួយវិស្វកម្មរបស់ក្រុមងហ៊ុន Audi ជាមួយនឹងនវានុវត្តន៍ដែលត្រូវបានរៀបចំឡើងយ៉ាងជាក់លាក់សម្រាប់អ្នកប្រើប្រាស់ជនជាតិចិន។
រថយន្តនេះប្រវែងតួខ្លួនសរុប ៤ ៨៧០មម ទទឹង ១ ៩៩០មម កម្ពស់ ១ ៤៦០មម និងគម្លាតកង់មុខក្រោយប្រវែង ២ ៩៥០មម។ ការរចនាបែបទំនើប ស្ព័រ របស់វាមានលក្ខណៈពិសេសគឺរូបរាង fastback លេចធ្លោជាមួយនឹងសមាមាត្រដែលមើលទៅមានថាមពល។




រថយន្តប្រភេទ SUV អគ្គិសនីសុទ្ធ ម៉ូឌែលនេះត្រូវបានអភិវឌ្ឍដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន GAC Toyota។ សម្រាប់ម៉ូឌែលនេះគឺជារថយន្តអគ្គិសនីសុទ្ធទី៣ ត្រកូល bZ របស់ Toyota សហការផលិតជាមួយក្រុមហ៊ុនចិន។ bZ5 ជារថយន្ត SUV ៥ កៅអី ឥឡូវនេះរថយន្ដនេះ បានបើកការបញ្ជាទិញកុកមុនជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៧ ៧០០ ដល់ ២១ ៨០០ដុល្លារ។
ការរចនាផ្នែកខាងក្រៅ
ការរចនាផ្នែកខាងក្នុង


