ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាក​រថយន្ត​ណា​មាន​អតិថិជន​ស្ម័គ្រស្មោះ​ជាង​គេ?

ជា​រៀង​រាល់​ឆ្នាំ JD Power ដែល​​ធ្វើ​ការ​ស្ទង់មតិ​លើ​ម៉ាក​រថយន្ត​នៅ​សហរដ្ឋអាមេរិក ដើម្បី​កំណត់​ថា​​អតិថិជន​​​នៃ​ម៉ាក​រថយន្ត​ណា​មួយ​ស្ម័គ្រស្មោះ​​ជាង​គេ មាន​ន័យ​ថា​ពេល​ប្ដូរ​រថយន្ត​ថ្មី​នៅ​តែ​ទិញ​រថយន្ត​ម៉ាក​ដដែល។

ឆ្នាំ​ទៅ Toyota ឈរ​នៅ​តំណែង​កំពូល​សម្រាប់​ប្រភេទ​រថយន្ត​ធម្មតា ហើយ​ម៉ាក​ Lexus ឈរ​នៅ​តំណែង​កំពូល​សម្រាប់​ប្រភេទ​រថយន្ត​ប្រណីត។ យ៉ាងណាក្ដី​តំណែង​ឆ្នាំ​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច។

ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​របស់ JD Power បាន​បង្ហាញ​ថា​ម៉ាក​រថយន្ត Subaru ឈរ​នៅ​តំណែង​កំពូល ដោយ​មាន​អតិថិជន ៦១,៥% ទិញ​រថយន្ត​ម៉ាក​នេះ​ប្រើ​លើក​ទីពីរ។ លេខ​ពីរ​គឺ Toyota ដែល​មាន​ ៥៩,៥% តាម​ពី​ក្រោយ​ដោយ​ Honda, RAM, Ford, Kia, Chevrolet, Nissan, Hyundai, Jeep, Volkswagen, Mazda, GMC, Mitsubishi, Buick, Dodge, Fiat, Chrysler និង​ Smart។

និយាយ​ពី​ម៉ាក​រថយន្ត​ប្រណីត​វិញ Lexus បន្ត​កាន់​កាប់​តំណែង​លើ​គេ ជា​មួយ​អតិថិជន​ស្មោះស្ម័គ្រ​ចំនួន ៤៧,៦%។ Lexus តាម​ពី​ក្រោយ​ដោយ​ Mercedes-Benz, BMW, Porsche, Audi, Land Rover, Maserati, Acura, Lincoln, Cadillac, Volvo, Infiniti និង​ Jaguar។ ​កាល​ពី​ឆ្នាំ​ទៅ​តំណែង​កំពូល​ទាំង ៣ បាន​ទៅ​លើ Lexus, Audi និង​ Land Rover៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់​ទិញ Bugatti Chiron ត្រូវកក់លុយ ២៥ ម៉ឺនដុល្លារមុន

Bugatti Chiron ជា​រថយន្ត​កម្រ​មួយ​​​មាន​ផលិត​ត្រឹម​តែ​ ៥០០ គ្រឿង​ក្នុង​លោក ហើយ​បច្ចុប្បន្ន​នេះ​នៅ​សល់​ប្រមាណ ១០០ គ្រឿង​ប៉ុណ្ណោះ មិន​ទាន់​ផលិត​ឡើង និង​មិន​ទាន់​ស្វែង​រក​ម្ចាស់​ឃើញ​នៅ​ឡើយ។ ដំណើរ​ការ​ទិញ​រថយន្ត​តម្លៃ​ខ្ទង់​ជាង​ ២ លាន​ដុល្លារ​នេះ​ដែរ គឺ​មិន​មែន​សាមញ្ញ​ដូច​ការ​ទិញ​រថយន្ត​ធម្មតា​ មាន​លុយ​អាច​ទិញ​យក​មក​ជិះ​បាន​ភ្លាម​នោះ​ទេ។

ខាង​ក្រោម​នេះ​ជា​ដំណាក់​កាល​ដែល​ត្រូវ​ឆ្លង​កាត់​ចំពោះ​ការ​ទិញ​រថយន្ត Bugatti Chiron ៖

  • ត្រូវ​ទៅ​កាន់​ហាង​លក់​រថយន្ត​ Bugatti Chiron ដែល​មាន​ក្នុង​តំបន់
  • ពេល​ចូល​ដល់​ក្នុង​ហាង​ត្រូវ​ជ្រើស​រើស​​​​ការ​រចនា​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា​រើស​ពណ៌​ខាង​ក្នុង និង ខាង​ក្រៅ​ជា​ដើម

  • ​ពេល​ជ្រើស​រើស​រួច​ហើយ​អតិថិជន​នឹង​​​ទទួល​បាន​ការ​អញ្ជើញ​ទៅ​ទស្សនា​នៅ​រោងចក្រ​ផលិត​រថយន្ត​ Bugatti Chiron ដោយ​ដៃ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង​​​
  • ​បន្ទាប់​ទៀត​ត្រូវ​ឆ្លង​កាត់​ការ​បើក​បរ​សាក​ល្បង​ ដែល​មាន​អ្នក​បើកបរ​ជំនាញ​ចាំ​បង្ហាញ​
  • ​​​បន្ទាប់​មក​ទៀត​អតិថិជន​របស់​ Bugatti Chiron ត្រូវ​ធ្វើ​ការ​កក់​ប្រាក់​ ២០ ម៉ឺន​ផោន ដែលស្មើ​ប្រមាណ​ ២៥​ ម៉ឺន​ដុល្លារ ជា​មុន​សិន

  • ត្រូវ​រង់​ចាំ​ ៦ ទៅ ៩ ខែ​ទើប​រថយន្ត​ Bugatti Chiron ដែល​អតិថិជន​ជ្រើស​រើស​ ផលិត​រួច​រាល់​
  • ពេល​រួច​រាល់​ហើយ​អតិថិជន​អាច​សម្រេច​ចិត្ត​ថា​ទៅ​ទទួល​យក​រថយន្ត​ផ្ទាល់​នៅ​ហាង​លក់​ ឬ អាច​ឲ្យ​ក្រុមហ៊ុន​ដឹក​រថយន្ត​ទៅ​ដល់​ផ្ទះ និង​ ធ្វើ​ការ​បង់​ប្រាក់​ផ្ដាច់​តែ​ម្ដង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់ហ្មង! គ្រាន់តែទឹកថ្នាំពណ៌បៃតង លើរថយន្ត Porsche 911 នេះ ចង់ថ្លៃស្មើឡាន

​រថយន្ត Porsche 911 Turbo S ធម្មតា ​មាន​តម្លៃ​ខ្ទង់ ១៥០ ០០០ដុល្លារ។ ផ្ទុយទៅវិញ រថយន្ត Porsche 911 Turbo S ពណ៌​បៃតង (Phyton Green Chromaflair) នេះវិញ ​មាន​តម្លៃ​រហូត​ដល់​ទៅ​ជិត ២៥០ ០០០​ដុល្លារ ព្រោះគ្រាន់តែទឹកថ្នាំរបស់វាមានតម្លៃជាង ៩៧ ០០​ដុល្លារទៅហើយ។

រថយន្ត Porsche 911 Turbo S ដែល​មាន​ពណ៌​បៃតង​ដ៏​រលើបរលោង និង​ស្រស់​ស្អាត​នេះ ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ឯ​កម្មវិធី AvD Oldtimer Grand Prix នៅ​ទីលាន​ប្រណាំង​រថយន្ត Nurburgring ក្នុង​ទីក្រុង Nurbur ប្រទេស​អាល្លឺម៉ង់ កាល​ពី​សប្តាហ៍​មុន។

ពណ៌​ថ្នាំ​ដែល​មាន​តម្លៃ​ថ្លៃ​ស្មើ​រថយន្ត Porsche 911 Carrera មួយ​គ្រឿង​នេះ គឺ​ជា​គំរូ​មួយ​ក្នុង​ចំណោម​គំរូ​ចំនួន​៥ ដែល​ត្រូវ​បាន​ផលិត​ជា​រៀងរាល់​ឆ្នាំ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ថ្លៃ​បែប​នេះ ក៏​ដោយសារ​តែ​វា​មាន​ចំណាំង​ពន្លឺ​ពណ៌​ខុស​គ្នា​ជា​ច្រើន ដូច​ជា ខៀវ មាស និង ស្វាយ ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus Hybrid នឹងមានកម្លាំងខ្លាំងជាង Urus ធម្មតាទៅទៀត!

បច្ចុប្បន្ន​នេះ Lamborghini Urus កំពុង​កាន់​កាប់​តំណែង “រថយន្ត SUV លឿន​បំផុត​នៅ​លើ​ពិភពលោក”។ វាប្រើ​ម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង មាន ៦៤១ សេះ ហើយមាន​ល្បឿន​អតិបរមា​ ៣០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

នាពេលថ្មីៗកន្លងទៅនេះ លោក Maurizio Reggiani ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Lamborghini បាន​ប្រាប់​គេហទំព័រ​រថយន្ត Drive ថា ក្រុមហ៊ុន​កំពុង​មាន​គម្រោង​ផលិត Urus ​Hybrid ដែលមាន​កម្លាំង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ វា​​មាន​បច្ចេកវិទ្យា​ស្រដៀង Porsche Cayenne Turbo S E-Hybrid ប៉ុន្តែ​បន្ថែម​កម្លាំង​កាន់​តែ​ខ្លាំង ដើម្បី​ជួយ​ឲ្យ​វា​រក្សា​តំណែង “រថយន្ត SUV លឿនបំផុត” ។

តាម​រយៈ​ការ​អះអាង​ខាង​លើ គេ​អាច​រំពឹង​ថា Lamborghini Urus Hybrid នឹង​មាន​កម្លាំង​លើស​ពី ៦៨០ សេះ ស្របពេលដែល​លោក Reggiani បញ្ជាក់​បន្ថែម​ថា វា​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុងពេលឆាប់ៗខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន​ភីកអាប់​អគ្គិសនី​​តម្លៃ​ជិត ២ ម៉ឺន​ដុល្លារ ជិះ​បាន​ ៤០៣ គីឡូម៉ែត្រ

​គ្រប់​គ្នា​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​លើ​រថយន្ត​ភីកអាប់​អគ្គិសនី ក្រោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ Rivian បាន​បង្ហាញ​ចេញ​រថយន្ត​ប្រភេទ​នេះ​ជា​សាធារណៈ។ នៅ​ប្រទេស​ចិន​ឯណោះ​វិញ​ក៏​មាន​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត​ភីកអាប់​អគ្គិសនី​នេះ​ដែរ ដោយ​សុទ្ធ​សឹង​មាន​តម្លៃ​ធូរ។

​​​​ចុង​ក្រោយ​បង្អស់​នេះ​គឺ​ជា​រថយន្ត​ភីកអាប់​​របស់​ក្រុមហ៊ុន​រថយន្ត​ Dongfeng ម៉ូដែល​ Rich 6 EV ដែល​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត​ Dong Rich 6 ប្រភេទ​ម៉ាស៊ីន​សាំង។ Rich 6 EV ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ដែល​មាន​កម្លាំង ១៦០ សេះ អាគុយ​មាន​ថាមពល ៦៨ គីឡូវ៉ាត់​ម៉ោង។

រថយន្ត​នេះ​អាច​បើកបរ​នៅ​ល្បឿន​អតិបរមា​ ១១០ គ.ម/ម៉ និង​បើកបរ​បាន​ចម្ងាយ​ ៤០៣ គីឡូម៉ែត្រ​ ពេល​សាក​​ពេញ ហើយ​​ចំណាយ​ពេល​ត្រឹម​តែ​​ ៤៥ នាទី អាច​សាក​ថ្ម​បាន ៨០%។ Rich 6 EV ជា​ភីកអាប់​ទំហំ​ធំ មាន​វិមាត្រ ៥២៩០ x ១៨៥០ x ១៧៩០ ម.ម មាន​ទម្ងន់​ ១៩៨៣ គីឡូក្រាម និង​មាន​កៅអី​អង្គុយ​ចំនួន ៥។

Rich 6 EV នឹង​ចេញ​លក់​លើ​ទីផ្សារ​ចិន​នៅ​ចុង​ខែ​នេះ ដោយ​រំពឹង​ថា​មាន​តម្លៃ​ប្រមាណ ១៣០ ០០០ យ័ន ឬ ស្មើ​ប្រមាណ ១៨ ៩០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet Silverado ពិសេស​កង់ ៦ ថ្លៃ​ជាង​ប្រភេទ​ធម្មតា ១៣ ដង

ក្រោយ​ពី​បាន​ធ្វើ​ការ​កែច្នៃ​រថយន្ត​ Ford Raptor ដាក់​កង់​ ៦ រួច​មក​ហើយ​នោះ ពេល​នេះ​ក្រុមហ៊ុន​ជំនាញ​កែ​ច្នៃ​រថយន្ត Hennessey Peroformance បាន​សម្រេច​ចិត្ត​កែ​រថយន្ត​ Chevrolet Silverado ស៊េរី​ឆ្នាំ ២០២០ វិញ​ម្ដង។

រថយន្ត​ដែល​ទទួល​បាន​ការ​កែ​ច្នៃ​ពិសេស​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា Goliath 6×6។ វា​មាន​បំពាក់​នូវ​ប្រព័ន្ធ​ទំហំ​ធំ, ថាស​កង់​ Hennessey ទំហំ ២០ អ៊ីញ និង​សម្បក​កង់​ទំហំ ៣៧ អ៊ីញ​ប្រភេទ Off-Road, មាន​ប្រព័ន្ធ​ភ្លើង LED ​បាញ់​ភ្លើង​បាន​ខ្លាំង, តួ​ខ្លួន​វែង​ជាង​មុន និង ថែម​កាង​មុខ​ក្រោយ​ពោរ​ពេញ​ដោយ​អំណាច។

រថយន្ត​ Goliath 6×6 នេះ​​បំពាក់​ម៉ាស៊ីន​ General Motor ចំណុះ ៦,២ លីត្រ មាន ៨ ស៊ីឡាំង ដែល​ជា​ការ​​ផ្លាស់​ប្ដូរ​ធំ​មួយ​បើ​ធៀប​នឹង​ម៉ាស៊ីន​ដើម​មាន​ចំណុះ ២,៩ លីត្រ ហើយ​វា​អាច​បង្កើត​កម្លាំង​បាន​ ៧០៥ សេះ។

រថយន្ត​កែ​ច្នៃ​ពិសេស​នេះ​ មាន​គម្រោង​ថា​ផលិត​ត្រឹម ២៤ គ្រឿង​ប៉ុណ្ណោះ ដោយ​មួយ​គ្រឿងៗ​មាន​តម្លៃ​ ៣៧៥ ០០០ ដុល្លារ​ឯណោះ ថ្លៃ​ជាង​​រថយន្ត ​Chevrolet Silveradoដែល​លក់​នៅ​អាមេរិក​​ដល់ ១៣ ដង​៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ រថយន្តដំបូងគេបំផុតនៅលើពិភពលោក

រថយន្ត Benz Patent-Motorwagen គឹជារថយន្តដំបូងរបស់ពិភពលោកដែលទទួលបានអាញ្ញាប័ណ្ណ និងផលិតនៅឆ្នាំ ១៨៨៥។ រថយន្តនោះត្រូវបានបង្កើតដោយលោក Karl Benz ជនជាតិអាឡឺម៉ង ដែលជាស្ថាបនិករថយន្តដំបូងគេបង្អស់។ ការផលិតនោះគឺចំនាយថវិការអស់ចំនួន ៦០០ imperial German marks ដែលមានតម្លៃប្រហែល ១៥០ ដុល្លារនៅសម័យនោះ បើធៀបមកតម្លៃលុយត្រឹមឆ្នាំ ២០១៨ ប្រហែល ៤,១៨៣ដុល្លារ។ រថយន្តដំបូងនោះត្រូវបានផលិតដោយប្រើប្រាស់ម៉ាសុីនសាំង ប្រើប្រាស់សុីឡាំងចំនួន ១ ទំហំ ៩៥៤ សេស។ អ្វីដែលអស្ចារ្យនោះ គឺមានកង់តែ ៣ប៉ុណ្ណោះ ដែលអាចបើកបរបានត្រឹមតែ ១៦គ.ម ក្នុងម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Sonata ឆ្នាំ ២០២០ ក្នុង-ក្រៅរចនាថ្មីទាំងអស់ ស្អាតកប់ហ្មង!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បាន​បញ្ចេញ​រថយន្ត​ Sedan ដ៏​ពេញនិយម​របស់​ខ្លួន គឺ ម៉ូដែល Sonata ស៊េរី​ឆ្នាំ ២០២០ ដែល​ទទួល​បាន​ការ​រចនា​ថ្មី​សន្លាង​ ទាំង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង។

Sonata ស៊េរី​ថ្មី​ ​ប្រើប្រាស់​គំរូ​រចនា Sensuous Sportiness របស់​ក្រុមហ៊ុន Hyundai ​ដំបូង​បង្អស់ ដែល​ពាំនាំ​ការ​រចនា​ពី​គំរូ​រថយន្តម៉ូដែល Le Fil Rouge ដែល​ធ្លាប់បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Geneva Motor Show កាល​ពី​ឆ្នាំ ២០១៨។

រថយន្ត Sedan នេះ មាន​កម្ពស់​ទាប​ជាង​មុន ១,១ អ៊ីញ និង ទទឹង​រីក​ធំជាងមុន ០,៩ អ៊ីញ ដែលមើល​ទៅ​ពិត​ជា​មាន​ភាព​ស្ព័រ និង​ទាក់ទាញ​ជាង​ម៉ូដែល​មុនៗខ្លាំងតែម្តង។ មិនតែប៉ុណ្ណោះ វា​ក៏​បាន​ពង្រីក​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ១,៣ អ៊ីញ និង មាន​ប្រវែង​សរុប​វែង​ជាង​មុន ១,៧ អ៊ីញ​ផង​ដែរ។

រឹត​តែ​ពិសេស អំពូល Daytime Running Lights ផ្នែក​ខាង​មុខ​របស់ Sonata គឺ​ជា​ប្រភេទ Hidden Lighting Lamps ដែល​យក​ពី​គំរូ​ម៉ូដែល HDC-2 ទៀត​ផង។ បើ​និយាយ​ពី​ផ្នែក​ខាង​ក្នុង​វិញ ត្រូវ​បាន​រចនា និង​រៀបចំ​យ៉ាង​ប្រណីត ផ្តល់​នូវ​ផាសុកភាព​ខ្ពស់​ចំពោះ​អ្នក​ប្រើប្រាស់។

Sonata ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Naturally Aspirated ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩១ សេះ សម្រាប់ម៉ូដែល SE និង SEL ។ ដោយឡែក ម៉ូដែល SEL Plus និង Limited វិញ ប្រើម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៨០ សេះ ។ ពួកវាប្រើប្រអប់លេខអូតូ ៨ វគ្គ ហើយមានតម្លៃចន្លោះពី ២២ ៥០០ ដុល្លារ និង ៣២ ១០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus LX470 ឆ្នាំ២០០១ នេះ លក់ថ្លៃជាង LX570 ឆ្នាំ២០១៩ ទៀត ដោយសារហេតុផលពិសេស

បច្ចុប្បន្ននេះ រថយន្ត​ចាស់​ដែល​មាន​ចម្ងាយ​បើកបរ​តិច និង​ស្ថិត​នៅ​ក្នុង​សភាព​ថ្មី ពិត​ជា​កម្រ​មាន​ណាស់។

ផ្ទុយ​ទៅ​វិញ រថយន្ត Lexus ម៉ូដែល LX470 ស៊េរី​ឆ្នាំ ២០០១ មួយ​គ្រឿង ដែលម្ចាស់វា​ទើបប្រើ​បាន​ចម្ងាយ ១ ០៤៣ ម៉ាយ (១៦៧៨ គីឡូម៉ែត្រ) ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១៣៩ ០០០ ដុល្លារ​ឯណោះ ពោល​គឺ​ថ្លៃ​ជាង Lexus LX570 ស៊េរី​ឆ្នាំ ២០១៩ ដែលមាន​តម្លៃ​ត្រឹមតែខ្ទង់ ១០ ម៉ឺនដុល្លារប៉ុណ្ណោះនៅ​លើ​ទីផ្សារ​បរទេស។

អ្នក​លក់​រថយន្ត SUV ខាង​លើ បាន​រៀបរាប់​ដំណើរ​រឿង និង​បង្ហាញ​ពី​មូលហេតុ​ដែល​វា​ត្រូវ​គេ​ប្រើ​តិច​បំផុត​បែប​នេះ​ថា វា​ត្រូវ​បាន​គេ​លួច​យក​ចេញ​ពី​កន្លែង​លក់​រថយន្ត Lexus មួយ​កន្លែង កាល​ពី​ឆ្នាំ ២០០១ មុន​ពេល​រថយន្ត​ត្រូវ​ដឹក​ទៅ​ឲ្យ​ម្ចាស់​។ មិន​តែ​ប៉ុណ្ណោះ ចោរ​បាន​ទុក​រថយន្ត LX470 ខាង​លើ នៅ​ក្នុង​ឃ្លាំង​មួយ​ដែល​មាន​រថយន្ត​ប្រណីត​ជាង ២០ គ្រឿង​ផ្សេង​ទៀត​ផង។

អ្វី​គ្រប់​យ៉ាង​នៅ​លើ Lexus LX470 នេះ មើល​ទៅ​ស្រស់​ស្អាត ខណៈ​ប៊ូតុង​ប្លាស្ទិក​នៅ​លើ​ផ្ទៃ​តាប្លូ​មាន​សភាព​ថ្មី​សន្លាង​តែម្តង ហាក់​បី​ដូច​ជា​មិន​ទាន់​បាន​ប្រើ​ពី​មុន​មក​អីចឹង។

រថយន្ត Lexus LX470 ​ប្រើ​ម៉ាស៊ីន​សាំងចំណុះ ៤,៧ លីត្រ ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង ២៣០ សេះ ដំណើរការ​ដោយ​ប្រអប់​លេខ​អូតូ ៤ វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MG ZS EV សាកថ្មមួយពេញជិះបាន ២៦០ គ.ម តម្លៃជាង ២ ម៉ឺនដុល្លារ

​ការ​​ទទួល​ការ​កុម្ម៉ង់​ទិញ​រថយន្ត​អគ្គិសនី MG ZS EV ត្រូវ​បាន​បើក​ទទួល​នៅ​ចក្រភព​អង់គ្លេស ដោយ​អតិថិជន​ដំបូង​​ចំនួន ១ ពាន់​នាក់ អាច​ទិញ​រថយន្ត​នេះ​ក្នុង​តម្លៃ​​ចាប់​ពី​ត្រឹម ២៦ ៧០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ទទួល​បាន​ឧបករណ៍​សាក​ភ្លើង​នៅ​ផ្ទះ និង​ដំឡើង​ឥត​គិត​ថ្លៃ។

​រថយន្ត​អគ្គិសនី​នេះ​ប្រើ​ប្រាស់​​ម៉ូទ័រ​អគ្គិសនី​បំពាក់​នៅ​ផ្នែក​ខាង​មុខ ដែល​មាន​កម្លាំង ១០៥ គីឡូវ៉ាត់ (១៤១ សេះ) ដែល​ទទួល​បាន​ពី​អាគុយ​ប្រភេទ​លីចូម​​ទំហំ ៤៤,៥ គីឡូវ៉ាត់ម៉ោង ហើយ​អាច​បើកបរ​បាន​ចម្ងាយ ២៦២ គីឡូម៉ែត្រ​ពេល​សាក​ចេញ។

ZS EV គឺ​ជា​រថយន្ត​​ទំនើប​ជាង​គេ​បំផុត​របស់​ MG មាន​ដូច​ជា​ Advanced Emergency Braking, Blind Spot Monitoring, Lane Keep Assist និង​ Adaptive Cruise Control។ បន្ថែម​ពី​នេះ​ក៏​មាន​ដំបូល​ថ្លា​អាច​បើក​បាន, អេក្រង់ Touch ទំហំ ៨ អ៊ីញ​ជា​មួយ​មុខងារ​នាំ​ផ្លូវ, ប្រព័ន្ធ Bluetooth ហើយ​ផ្នែក​ខាង​ក្នុង​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ។ រថយន្ត​ MG ZS EV ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៩ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+