ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសម្ពោធជាផ្លូវការ នូវរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០ (វីដេអូ)

កាលពីល្ងាចថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ធកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មី ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្ដិយស​ជា​ច្រើនទៀត។

យោងទៅតាមប្រសាសន៍លោក​ ហ៊ីរ៉ូ​យូ​គិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅក្នុងកម្មវិធី សម្ពោធរថយន្ដ តូយ៉ូតាស៊េរីថ្មីនេះ បានបង្ហាញ​ឲ្យដឹងថា នេះគឺជាមោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា​​ (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដ​តូយ៉ូតា INNOVA ស៊េរីឆ្នាំ​២០២០ ដ៏ថ្មីសន្លាង​ចូលក្នុងទីផ្សារ ប្រទេសកម្ពុជាជា​លើក​ដំបូង​ ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​ប្រើប្រាស់​យាន​យន្ដ​ក្នុង​ប្រទេស​កំពុងតែមាន ការកើនឡើងយ៉ាងខ្លាំងគួរ ឲ្យកត់សម្គាល់។ លោក អគ្គនាយក បានបន្ថែមទៀតថា INNOVA គឺជារថយន្ដប្រភេទ MPV ៧កៅអី ដែលត្រូវបានផលិតឡើង ក្រោមការខិតខំប្រឹងប្រែង របស់រោងចក្រតូយ៉ូតា ក្នុងការអភិរឌ្ឍន៍ កែច្នៃ និងធ្វើឲ្យប្រសើរ ឡើង ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ដើម្បីផ្ដល់នូវអ្វីដែលថ្មី និងកាន់តែពិសេស ជូនដល់អតិថិជន។ ​ រថយន្ដនេះ ពិតជាសក្ដិសមឥតខ្ចោះ ក្នុងការធ្វើដំណើរជាលក្ខណៈគ្រួសារ និងសម្រាប់ប្រភេទ ស្ថាប័នផ្សេងៗដូចជា៖ ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថានទូត ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍ ជាដើម។ ប្រណីតភាព និងផាសុកភាព របស់រថយន្តINNOVAនេះ ពិតជាធ្វើឲ្យដំណើរកម្សាន្ត លក្ខណៈគ្រួសារសម័យទំនើប ក៏ដូចជាប្រតិបត្តិការអាជីវកម្មនានា ​របស់លោកអ្នក ទទួលបាននូវ ឧត្តមភាព និងភាពជោគជ័យ ជាក់ជាមិនខាន។

លក្ខណៈពិសេស សម្រាប់រថយន្ត INNOVA នេះ មានដូចជា៖

១. ផ្នែកខាងក្រៅ៖

– ចង្កៀងមុខប្រភេទអំពូល LED

– ចង្កៀងកាត់អ័ព្ទ LED (Fog Lamp)

– ចង្កៀងក្រោយ រចនារូបរាងថ្មីកាន់តែទំនើប

– ថាសកង់ទំហំ ​១៧អ៊ីញ

– ​កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង​បាន​ភ្ជាប់​ជាមួយ​ភ្លើង​សញ្ញា បទឆ្វេង-ស្ដាំ ប្រភេទ LED​

– ​ដៃ​ទ្វារ​រថយន្ត​ក្រូម៉េ​ភ្លឺ​រលោង ភ្ជាប់ជាមួយប៊ូតុង (Lock/Unlock)

– អង់តែង​វិទ្យុ​ទម្រង់​ជា​ព្រុយ​ត្រីឆ្លាម (Shark Fin) ដែលមានសមត្ថភាពចាប់រលកសញ្ញាបាន ច្បាស់ល្អ

 

២. ផ្នែកខាងក្នុង៖

– ផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានរចនាឡើង ជាមួយនឹងហ្វូមីកាឈើ តុបតែងលម្អ ពោរពេញទៅដោយ  ​​​​​​​​​​​

​  ប្រណីតភាព

– ប្រព័ន្ធកម្សាន្ត DVD Touch Screen ជាមួយនឹងមុខងារកម្សាន្តផ្សេងៗ

– ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្ត បំពាក់នៅលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ

– ប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ដ៏ទំនើប

– សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop ដ៏ទាន់សម័យ

– ភាពធំ ទូលាយ ជាមួយកៅអីពូកស្បែកចំនួន៧ ដែលជួរទី២និងទី៣ អាចបត់បែនតាមតម្រូវការ

– កៅអីជួរទី២ ប្រភេទ Captain Seat ផ្តល់ភាពងាយស្រួលក្នុងការចេញចូល ទៅកៅអីជួរទី៣

– ​ម៉ាស៊ីនត្រជាក់ មុខក្រោយ ដំណើរការដោយស្វ័យប្រវត្ដិ

– អំពូលពិដានលម្អដោយភ្លើងLED ពណ៌ខៀវ ជាលក្ខណៈខ្សែបន្ទាត់

– ប្រអប់ត្រជាក់ Cool Box សម្រាប់ក្លាសេភេសជ្ជៈ

– ជើងទម្រកុំព្យូទ័រ (Sit Back Table)

– កន្លែងដាក់ដបទឹកឬភេសជ្ជៈ ចំនួន១២កន្លែង

– រន្ធសាកថ្មទូរស័ព្ទ ផ្នែកខាងក្រោយ

៣. ប្រព័ន្ធសុវត្ថិភាព៖

– ពោងសុវត្ថិភាពចំនួន៩

– កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត

– ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC)

– ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC)

– ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)

– ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន(EBS)

– ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS)

– ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD)

– ប្រព័ន្ធហ្វាំងជំនួយ(BA)

រថយន្តតូយ៉ូតាស៊េរីថ្មី INNOVA២០២០ នេះមានតម្លៃ ៥៤,៨០០ ដុល្លាសហរដ្ឋអាមេរិច (លើកលែង ពណ៌សកាំម៉ៃ) ជាមួយនឹងជម្រើសជាច្រើនពណ៌ដូចជា៖ ​ពណ៌សកាំម៉ៃ ពណ៍សក្បោះ ពណ៍ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ប្រផេះ និងពណ៌ខ្មៅ។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្តស៊េរីថ្មី INNOVA ២០២០ អាចអញ្ជើញមក ទស្សនាដោយផ្ទាល់នៅសាខាលក់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា៖ សាខាទួលសង្កែ សាខាបាក់ទូក សាខាទឹកថ្លា សាខាបឹងកេងកង សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង។ លោកអ្នកក៏អាចយករថយន្តចាស់ របស់អ្នកមកប្តូរយករថយន្តថ្មីនេះផងដែរ តាមរយៈ សាខាលក់រថយន្តមួយទឹកដែលមានការធានា (Toyota Plus)។ លើសពីនេះទៀត ក្រុមហ៊ុន ក៏មានផ្តល់នូវសេវាបង់រំលស់ តាមរយៈ ក្រុមហ៊ុនតូយ៉ូតា កម្ពុជាហ្វាយនែន ដែលជា ដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវ សេវាបង់រំលស់រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ៖ ០១៧ ៣៣៣ ៥០៣ ឬតាមគេហទំព័រ www.toyota.com.kh  ឬតាមទំព័រហ្វេសប៊ុក​ផ្លូវការ Toyota Cambodia។ សូមអរគុណ!

សូមទស្សនាវីដេអូនៃសកម្មភាពទាំងមូល៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ចេញ NX និង RX Crafted Edition បំពាក់លក្ខណៈពិសេសៗលើសធម្មតា

ក្រុមហ៊ុន Lexus Australia បានបញ្ចេញរថយន្ត SUV ស៊េរីពិសេសចំនួន ២ ម៉ូដែលនៅក្នុងប្រទេសអូស្ត្រាលី គឺ NX និង RX ប្រភេទ Crafted Edition ។

រថយន្ត NX Crafted និង RX Crafted ផ្អែកលើប្រភេទ Luxury ។ NX Crafted ផ្អែកលើម៉ូដែល NX 300 និង NX 300h ហើយផ្តល់ជម្រើសប៉ុងមួយ (2WD) និង ប៉ុងពីរ (AWD) ។

NX Crafted និង RX Crafted មានបន្ថែមលក្ខណៈពិសេស ដូចជា កាមេរ៉ា ៣៦០ ដឺក្រេ , ដំបូលចុច Moonroof , យ៉ាន់ ១៨ អ៊ីងពណ៌ខ្មៅ , តុបតែងផ្នែកខាងក្រៅពណ៌ខ្មៅ (ប៉ាណាមុខ និង គម្របកញ្ចក់មើលចំហៀង) , បន្ទះរូប Lexus បញ្ចេញភ្លើងនៅកន្លែងទ្វារ , និង កាត Smart Key មួយ ។ វាមានរហូតដល់ទៅ ៩ ពណ៌ផ្សេងៗគ្នា ។

NX300 Crafted ប៉ុងមួយ 2WD មានតម្លៃចាប់ពី ៦២ ៨៨៨ ដុល្លារ ខណៈ NX300 Crafted ប៉ុងពីរ AWD មានតម្លៃចាប់ពី ៦៣ ៨០៦ ដុល្លារ ។ ចំណែកឯ NX300h Crafted ប៉ុងមួយ 2WD មានតម្លៃចាប់ពី ៦១ ៨០៦ ដុល្លារ ខណៈ NX300h Crafted ប៉ុងពីរ AWD មានតម្លៃចាប់ពី ៦៦ ៣០៦ ដុល្លារ ។

ដោយឡែក RX Crafted ឯណោះវិញ ត្រូវបានផលិតផ្អែកលើម៉ូដែល RX ៥ កៅអី ដូចជា RX300, RX350 និង RX450h ។ ក្នុងនោះ វាបានបំពាក់លក្ខណៈពិសេសៗ ដូចជា យ៉ាន់ ២០ អ៊ីងពណ៌ខ្មៅ , ដំបូលចុច Moonroof , កុងទ័រពណ៌បាញ់លើកញ្ចក់ , អេក្រង់កម្សាន្ត-ព័ត៌មាន ១២,៣ អ៊ីង និង ប្រព័ន្ធសំឡេង Mark Levinson ១៥ គ្រាប់ ជាដើម ។

RX300 Crafted មានតម្លៃចាប់ពី ៧៩ ៨៨៨ ដុល្លារ ខណៈ RX350 Crafted និង RX450h Crafted មានតម្លៃ ៨៨ ៩០៩ ដុល្លារ និង ៩៨ ០១៨ ដុល្លារ ។

ទាំង NX Crafted និង RX Crafted សុទ្ធតែបំពាក់ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ មកស្តង់ដារតែម្តង ដោយក្នុងនោះរួមមានមុខងារ ដូចជា Pre-collision Safety with Pedestrian Detection, Automatic Emergency Braking, Active Cruise Control, Lane Tracing Assist, Blind-spot Monitor, Rear Cross-traffic Alert និង ចង្កៀង bi-LED អូតូ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X6 ឆ្នាំ ២០២០ ទាំងទំនើប និងកម្លាំងខ្លាំង មកមួយកញ្ចប់

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW បាន​បញ្ចេញ​រថយន្ត​ប្រភេទ Crossover Coupe ដ៏ទំនើប និង​កម្លាំងខ្លាំងរបស់ខ្លួន គឺម៉ូ​ដែល X6 ស៊េរីឆ្នាំ ២០២០ ។

X6 ស៊េរី​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន គឺ ប្រវែង ៤,៩ ម៉ែត្រ , ទទឹង ២ ម៉ែត្រ និង កម្ពស់ ១,៦ ម៉ែត្រ ។ វា​ត្រូវ​បាន​រចនា​រឹតតែ​អង់អាច និង​ស្ព័រ​ជាង​មុន ហើយរឹតតែទំនើប ។

ចំណែកឯ​ផ្នែក​ខាងក្រោយ​បាន​បំពាក់​ចង្កៀង LED ដែលមាន​រាង​ស្លី​ម​ដូច​ទៅនឹង រថយន្ត BMW 8-Series អីចឹង ។ X6 ផ្តល់​ជម្រើស​យ៉ាន់​ទំហំ ១៩ អ៊ីង​មក​ស្តង់ដារ តែ​ក៏​មាន​ទំហំ ២០ អ៊ីង , ២១ អ៊ីង និង ២២ អ៊ីង​ផងដែរ ។

ដោយឡែក ផ្នែក​ខាងក្នុង​វិញ វា​បាន​បំពាក់​គ្រឿង​បរិក្ខារ​យ៉ាង​ប្រណីត និង ទំនើប ដូចជា កៅអី​ស្ព័​រ​ស្បែក Vernasca , តា​ប្លូ​ស្បែក Sensatec , អេក្រង់​ឌីជីថល​ទំហំ ១២,៣ អ៊ីង និង អេក្រង់​កម្សាន្ត​ព័ត៌មាន ១២,៣ អ៊ីង , ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ៤ តំបន់ , កន្លែង​ដាក់​កែវ​ទឹក ដែលមាន​មុខងារ​ត្រជាក់ និង ក្តៅ , ដំបូល​កញ្ចក់ Panoramic , ប្រព័ន្ធ​សំឡេង Bowers & Wilkins Diamond Surround Sound System ចំនួន ២០ គ្រាប់ និង កុង​ទ័​របាញ់​លើ​កញ្ចក់ ជាដើម ។

សូមបញ្ជាក់ថា BMW X6 ជំនា​ន់ទី ៣ នេះ ផ្តល់​ជម្រើស​ម៉ាស៊ីន​ជាច្រើន​ប្រភេទ ដូចជា៖

  • ម៉ូដែល X6 M50d និង X6 xDrive 30d ដែល​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៩៥ សេះ និង ២៦១ សេះ ដែល​អាច​ស្ទុះ​ពី​កុង​ទ័​រ ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេល ៥,២ វិនាទី និង ៦,៥ វិនាទី ជាមួយនឹង​ល្បឿន​អតិបរមា ២៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។
  • ម៉ូ​ដែល X6 sDrive40i និង X6 xDrive40i បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣៣៥ សេះ ហើយ​ប្រើ​ប្រអប់លេខ​អូ​តូ ៨ វគ្គ ដែល​អនុញ្ញាតឱ្យ​វា​អាច​ស្ទុះ​ពី​កុង​ទ័​រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ៥,២ វិនាទី និង ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។
  • ម៉ូដែល X6 M50i ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង​បាន ៥២៣ សេះ ដែល​អាច​ស្ទុះ​ពី​កុង​ទ័​រ ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេល​ត្រឹម ៤,១ វិនាទី ។

X6 នឹង​បំពាក់​ប្រព័ន្ធ​ជំនួយការ​បើកបរ​មក​ស្តង់ដារ​តែម្តង ដោយ​ក្នុងនោះ​រួមមាន​មុខងារ​ដូចជា Blind Spot Detection , Lane Departure Warning , Rear Collision Warning , Rear Cross Traffic Alert , Speed Limit Information , Frontal Collision Warning system with Pedestrian Warning និង City Collision Mitigation ។ វា​នឹង​ចេញលក់​នៅក្នុង​ខែវិច្ឆិកា ជាមួយនឹង​តម្លៃ​ចាប់ពី ៦៤ ៣០០ ដុល្លារ ដល់ ៨៥ ៦៥០ ដុល្លារ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ៕



ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes A45 AMG តូចតែមាឌទេ តែកម្លាំងវិញខ្លាំងកប់

ក្រុមហ៊ុន Mercedes បាន​បញ្ចេញ​រថយន្ត​កំពូល​កម្លាំង​ថ្មី គឺ ម៉ូដែល A45 AMG និង A45 S AMG ។

រថយន្ត Mercedes A45 AMG ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង ៣៨២ សេះ​ឯណោះ ហើយ​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុងពីរ 4Matic+ AWD ដែល​អាច​រត់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,០ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ចំណែកឯ ម៉ូដែល A45 S AMG វិញ ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង​រហូត​ដល់​ទៅ ៤១៥ សេះ ហើយ​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុងពីរ 4Matic+ AWD ដែល​អាច​រត់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣,៩ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ត្រកូល A45 នេះ​មាន​មុខងារ​បើកបរ​ចំនួន ៦ ដូចជា Comfort, Sport, Sport+, Slippery, Individual និង Race ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតកប់ ! Lexus ES ឆ្នាំ ២០១៩ ចេញតម្លៃលក់នៅម៉ាឡេស៊ី ខ្ទង់ ៧ ម៉ឺនដុល្លារ

រថយន្ត Lexus ES ស៊េរី​ថ្មី​ឆ្នាំ ២០១៩ បាន​បង្ហាញ​តម្លៃ​ខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយចែកចេញជា ២ ប្រភេទ គឺ ES 250 Premium លក់​ក្នុង​តម្លៃ ៧២ ៤០០ ដុល្លារ និង ES 250 Luxury លក់​ក្នុង​តម្លៃ ៨០ ៣០០ ដុល្លារ ។

រថយន្ត Lexus ES ថ្មី ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង ២០៤ សេះ ហើយ​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ និង ប្រព័ន្ធ​ប៉ុង​មុខ ។ វា​បំពាក់​មុខងារ Apple CarPlay និង Amazon Alexa រួមទាំង ប្រព័ន្ធ​សុវត្ថិភាព Lexus Safety System+ មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Lane Tracing Assist (LTA), Lane Departure Alert (LDA), Pre-Collision System (PCS) និង Dynamic Radar Cruise Control (DRCC) with Stop and Go Function ៕

រថយន្ត​ប្រភេទ Sedan ខ្នាត​កណ្តាល​នេះ ឈរ​លើ​គ្រោងឆ្អឹង​ថ្មី​របស់ Toyota ហៅ​ថា Toyota’s New Global Architecture-K ធ្វើ​ឲ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល តែ​រឹង​មាំ​ជាង​មុន ។ មិនតែប៉ុណ្ណោះ វា​មាន​រូបរាង​កាត់​តាម​ម៉ូដែល LS និង LC ដែល​រចនា​ឡើង​យ៉ាង​ទាក់​ទាញ ។ បើ​ប្រៀបធៀប​ជាមួយ​ម៉ូដែល​មុនៗ វា​មាន​រូបរាង​ធំ​ជាង​មុន ប៉ុន្តែ​មើល​ទៅ​ទាក់​ភ្នែក​ដោយសារតែ​មាន​ដំបូល​ទាប ហាក់​បី​ដូច​ជា​ប្រភេទ Coupe អីចឹង ។

ដោយឡែក ផ្នែក​ខាង​ក្នុង​របស់ ES វិញ មាន​ភាព​ស្រដៀង​នឹង​សិស្ស​ច្បង ម៉ូដែល LS ដោយ​បំពាក់​អេក្រង់​ព័ត៌មាន​ទំហំ ១២,៣ អ៊ីញ , ដំបូល​កញ្ចក់ Panoramic , កៅអី​ស្បែក​ចុច​ទាំង​មុខ-ក្រោយ , កុងទ័រ​បាញ់​លើ​កញ្ចក់ និង ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ៣ តំបន់ ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ្លើង ABS លោតឡើងជាប់លើកុងទ័រ មកពីមូលហេតុនេះ

ប្រព័ន្ធ​ហ្វាំង​ ABS (Anti-lock Braking System) គឺ​ជា​​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព​មួយ​ដែល​អាច​កែ​សម្រួល​សម្ពាធ​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ចាប់​ ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​ បើ​និយាយ​រួម​វា ជួយ​ទប់​លំនឹង និង​ជួយ​ការពារ​រថយន្ត​មិន​ឲ្យ​រ៉េ​ចង្កូត​ក្រឡាប់​ពេល​ត្រូវ​ចាប់​បង្ខំ​ខ្លាំង។

ម្ចាស់​រថយន្ត​មួយ​ចំនួន​ក៏​ប្រហែល​ធ្លាប់​​ជួប​ករណី​លោត​ភ្លើង​ ABS ​ជាប់​នៅ​លើ​តាប្លូ​រថយន្ត ដោយ​មាន​ខ្លះ​​បែប​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ និង​មាន​ន័យ​បែប​ម៉េច​នោះ​ទេ។

ជា​ទូទៅ ប្រព័ន្ធ​ហ្វ្រាំង ABS ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​រាល់​ពេល​អ្នក​កាច់​សោ​បញ្ឆេះ​រថយន្ត ដែល​វា​នឹង​លោត​ភ្លើង​សញ្ញា ABS មួយ​ភ្លែត​រួច​ក៏​រលត់​ទៅ​វិញ​ដោយ​ខ្លួនឯង។ ប៉ុន្តែ​ប្រសិន​បើ​ប្រព័ន្ធ​តាម​ដាន​រថយន្ត​រក​ឃើញ​ថា​ហ្វ្រាំង​ ABS មាន​បញ្ហា ភ្លើង​សញ្ញា​ហ្វ្រាំង ABS នឹង​លោត​ជាប់​រហូត​នៅ​លើ​តាប្លូ។

ករណី​ភ្លើង​ហ្វ្រាំង​ ABS លោត​ជាប់​នៅ​ពេល​បើកបរ វា​បង្ហាញ​ថា​ប្រព័ន្ធ​ហ្វ្រាំង​ ABS ដំណើរ​ការ​មិន​បាន​ត្រឹម​ត្រូវ។ ​ហ្វ្រាំង​រថយន្ត​នៅ​តែ​ដំណើរ​ការ​ធម្មតា គ្រាន់​តែ​ប្រព័ន្ធ​ហ្វ្រាំង ABS មិន​បាន​ជួយ​សម្រួល​សម្ពាធ​រាល់​ពេល​ចាប់​ហ្វ្រាំង​បង្ខំ​ក្នុង​ស្ថានភាព​ទាន់ហន់​ទៀត​ឡើយ។ អ្នក​នៅ​អាច​បន្ត​បើក​​រថយន្ត​ទៅ​មុខ​ ប៉ុន្តែ​មិន​គួរ​បើកបរ​នៅ​ក្នុង​ល្បឿន​នោះ​ទេ។

​ក្នុង​ករណី​​មួយ​ទៀត​ដែល​ភ្លើង​សញ្ញា​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ហ្វ្រាំង​ធម្មតា លោត​ឡើង​ក្នុង​ពេល​តែ​មួយ មាន​ន័យ​ថា​រថយន្ត​អ្នក​គ្មាន​សុវត្ថិភាព​នឹង​បើក​ទៅ​មុខ​ទៀត​នោះ​ទេ។ ដូច​នេះ​គួរ​ប្រញាប់​បញ្ឈប់​រថយន្ត និង​ស្វែង​រក​ជំនួយ​ទើប​ប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាន់ Alloy គេនិយមប្រើរាល់ថ្ងៃ មានគុណសម្បត្តិ និង គុណវិបត្តិបែបណាខ្លះ?

កាល​ពី​មុន យ៉ាន់​រថយន្ត​ត្រូវ​បាន​ផលិត​ចេញ​ពី​ដែក ដោយ​សារ​តែ​ភាព​រឹងមាំ , ភាព​យូរ​អង្វែង និង រូងរាង​របស់​វា។ ទោះ​ជា​យ៉ាង​ណា ការ​ងាក​មក​ប្រើ​ប្រាស់​យ៉ាន់ Alloy ក៏​ដោយ​សារ​តែ​គេ​មើល​ឃើញ​អត្ថប្រយោជន៍​ជា​ច្រើន​របស់​វា ក៏​ដូច​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​តម្រូវ​ការ​យ៉ាន់​ប្រភេទ​នេះ​ផង​ដែរ។

យ៉ាន់ Alloy ដែល​និយម​បំពាក់​លើ​រថយន្ត​ទំនើបៗ​នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​ផលិត​ពី​អាលុយមីញ៉ូម ឬ ម៉ាញ៉េស្យូម ឬ​ជួនកាល​ទាំង​ពីរ​តែម្តង។ តាម​ធម្មតា យ៉ាន់​ប្រភេទ​នេះ​ត្រូវ​បាន​បំពាក់​តែ​លើ​រថយន្ត​ស្ព័រ​ទំនើប និង​រថយន្ត​ប្រណីត​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ វា​ត្រូវ​បាន​បំពាក់​ស្ទើរ​គ្រប់​រថយន្ត​តែម្តង។

ខាង​ក្រោម​នេះ​គឺ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​យ៉ាន់ Alloy ដែល​មនុស្ស​ភាគ​ច្រើន​និយម​ប្រើ​រាល់​ថ្ងៃ៖

គុណសម្បត្តិ

  • រូបរាង៖ យ៉ាន់​ដែក​មិន​អាច​ប្រៀបធៀប​ជាមួយ​យ៉ាន់ Alloy បាន​ឡើយ បើ​និយាយ​ពី​រូបរាង​ស្រស់​ស្អាត។
  • ការ​កាត់​បន្ថយ​កម្តៅ៖ យ៉ាន់ Alloy អាច​កាត់​បន្ថយ​កម្តៅ និង​មាន​សមត្ថភាព​ប្រសើរ​ជាង​យ៉ាន់​ដែក ហើយ​ក៏​អាច​កាត់​បន្ថយ​អត្រា នៃ​ការ​ខូច​ហ្វ្រាំង​ដែរ។
  • សមត្ថភាព៖ យ៉ាន់ Alloy អាច​កាត់​បន្ថយ​ទម្ងន់ និង​បញ្ជូន​និចលភាព​តិច​ជាង​យ៉ាន់​ដែក ដែល​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ប៊ូម​រត់​តាម​ស្ថានភាព​ផ្លូវ​បាន​យ៉ាង​ងាយ​ស្រួល និង​មិន​រអិល​ថែម​ទៀត​ផង។
  • សន្សំ​សំចៃ​សាំង៖ យ៉ាន់ Alloy មាន​ទម្ងន់​ស្រាល​ជាង​យ៉ាន់​ដែក ដូច្នេះ​វា​អាច​ជួយ​សន្សំ​សំចៃ​សាំង​បាន​មួយ​កម្រិត។
  • ជំនួយ​ដល់​ហ្វ្រាំង៖ ដោយ​សារ​តែ​យ៉ាន់ Alloy ជួយ​ធ្វើ​ឲ្យ​កង់​មាន​កម្លាំង​ទាញ​បាន​ល្អ​ប្រសើរ​ក្នុង​អំឡុង​ពេល​ចាប់​ហ្វ្រាំង។
  • មិន​ងាយ​ពុក និង​ច្រេះ៖ ដោយ​សារ​តែ​យ៉ាន់ Alloy ផលិត​ចេញ​ពី​អាលុយមីញ៉ូម ដូច្នេះ​វា​ជួយ​ការពារ​ពី​ភាព​ពុក និង​ច្រេះ​បាន​យ៉ាង​ល្អ​ប្រសើរ។
  • ជួយ​ឲ្យ​សម្បក​កង់​ប្រើ​បាន​យូរ៖ ដោយ​សារ​តែ​យ៉ាន់ Alloy កាត់​បន្ថយ​កម្តៅ​បាន​យ៉ាង​ល្អ​ប្រសើរ ដូច្នេះ​សំណឹក​នៃ​សម្បក​កង់​ក៏​មាន​តិច​ដែរ។
  • សក្តិសម​ប្រើ​ជាមួយ​សម្បក​កង់​គ្មាន​ពោះវៀន៖ ដោយ​សារ​តែ​យ៉ាន់ Alloy អាច​ការពារ​ខ្យល់​មិន​ឲ្យ​លេច​ធ្លាយ​ចេញ​មក​ក្រៅ​បាន​ទាំង​ស្រុង។

គុណវិបត្តិ

  • មិន​ខ្លាំង​ដូច​យ៉ាន់​ដែក៖ យ៉ាន់​ដែក ពិត​ជា​ខ្លាំង​ជាង​យ៉ាន់ Alloy ហើយ​អាច​ទទួល​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ជាង មុន​ពេល​វៀច ឬ​បាក់។
  • តម្លៃ​ថ្លៃ៖ ដំណើរការ​ផលិត​យ៉ាន់ Alloy ពិត​ជា​ស្មុគស្មាញ​ខ្លាំង​ជាង​យ៉ាន់​ដែក។ ជា​លទ្ធផល យ៉ាន់ Alloy គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ទាំង​ការ​ផលិត , ទិញ និង ជួសជុល។
  • ចោរ​ចូលចិត្ត​លួច៖ ដោយ​សារ​តែ​យ៉ាន់ Alloy មាន​សភាព​ស្រស់​ស្អាត , ថ្លៃ និង គេ​និយម​ប្រើ​ប្រាស់​ច្រើន ដូច្នេះ​វា​ពិត​ជា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ជន​ខិលខូច​យ៉ាង​ខ្លាំង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការពិតម៉ាកឡានល្បីៗ សាងកេរ្តិ៍ឈ្មោះមានគេស្គាល់ច្រើន បែបនេះសោះ!

មនុស្ស​នៅ​ជុំវិញ​ពិភពលោក​មាន​ទស្សនៈ​ខុសៗ​គ្នា ចំពោះ​ម៉ាក​យីហោ​រថយន្ត​នីមួយៗ។ ឧទាហរណ៍ មនុស្ស​មួយ​ចំនួន​គិត​ថា រថយន្ត Honda មាន​សុវត្ថិភាព​ល្អ ឬ​ស៊ីប្រេង​តិច ឯ​អ្នក​ខ្លះ​ទៀត​គិត​ថា វា​មាន​បច្ចេកវិទ្យា​ទំនើប ឬ​ការ​រចនា​ស្រស់​ស្អាត​ជាដើម។

ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​របស់​ម៉ាក​យីហោ​នីមួយៗ ដែល​ជួយ​ឲ្យ​ពួក​វា​ល្បី​ខ្លាំង៖

១) Toyota

មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់ៗ​របស់​រថយន្ត Toyota គឺ​ភាព​ជឿ​ទុក​ចិត្ត​របស់​វា។ អ្នក​ខ្លះ​គិត​ថា វា​គួរ​ឲ្យ​ធុញ ព្រោះ​វា​មើល​ទៅ​ស្រដៀង​នឹង​រថយន្ត​ស៊េរី​ចាស់ ប៉ុន្តែ​បើ​និយាយ​ពី ផាសុកភាព , ការ​បើកបរ និង​ម៉ាស៊ីន​វិញ សឹង​តែ​គ្មាន​គូ​ប្រៀប។

២) Nissan

បើ​និយាយ​ពី​ភាព​ជឿ​ទុក​ចិត្ត មនុស្ស​ជា​ច្រើន​រក​ឃើញ​ថា Nissan ស្ថិត​នៅ​ក្រោម Toyota ប៉ុន្តែ​បើ​និយាយ​ពី​លក្ខណៈ​ពិសេស និង​មុខងារ ម៉ាក​យីហោ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​គេ ៣ ដង​ឯណោះ។

៣) Honda

គេ​ស្គាល់ Honda ថា​ជា​ម៉ាក​ស្ព័រ​នៃ Toyota និង​ស្គាល់​ដោយ​សារ​តែ​បច្ចេកវិទ្យា​ម៉ាស៊ីន VTEC ខណៈ​ភាព​ជឿ​ទុក​ចិត្ត គឺ​ដូច​គ្នា​ទៅ​នឹង Toyota ដែរ។

៤) Mitsubishi

គេ​ស្គាល់ Mitsubishi ដោយ​សារ​តែ​សមត្ថភាព​បើកបរ Off-road របស់​វា។

៥) Subaru

Subaru ជាប់​ចំណាត់​ថ្នាក់​ទី ២ បើ​ប្រៀប​ជាមួយ Mazda ចំពោះ​ភាព​រីករាយ និង​តុល្យភាព​នៅ​លើ​ដង​ផ្លូវ។ ប៉ុន្តែ​ម៉ាក​យីហោ​នេះ ក៏​ផ្តល់​នូវ​រថយន្ត​ដែល​មាន​សមត្ថភាព Off-road ល្អ​បំផុត​ដែរ។

៦) Volkswagen

រថយន្ត​អាល្លឺម៉ង់​ដែល​គួរ​ឲ្យ​ជឿជាក់​បំផុត គឺ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Volkswagen តែ​ប៉ុណ្ណោះ។

៧) BMW

ភាព​ឡូយឆាយ និង​ស្ព័រ គឺ​ជា​ពាក្យ ២ ម៉ាត់​ដែល​កំណត់​រថយន្ត​ម៉ាក BMW។ មិនតែប៉ុណ្ណោះ វា​ត្រូវ​បាន​គេ​ស្គាល់ ដោយសារតែ រូបរាង​ដ៏​ស្រស់​ស្អាត , កម្លាំង​ខ្លាំង​ក្លា , ផាសុកភាព និង​ការ​រចនា​ដ៏​ល្អ​ប្រណីត​ផង​ដែរ។

៨) Volvo

Volvo ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ដោយ​សារ​តែ សុវត្ថិភាព។ ទោះ​ជា​យ៉ាង​ណា មុនស្ស​ជា​ច្រើន​ក៏​រក​ឃើញ​ថា រថយន្ត​ម៉ាក​នេះ​មាន​ភាព​ធំ​ទូលាយ , គួរ​ឲ្យ​ជឿ​ទុក​ចិត្ត , ផាសុកភាព និង​សម​ស្រប​សម្រាប់​ការងារ។

៩) Ford

Ford ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម៉ាក​យីហោ ដែល​ផលិត​រថយន្ត​មាន​តម្លៃ​សមរម្យ​សម្រាប់​គ្រួសារ និង​ត្រូវ​គេ​ស្គាល់​ដោយ​សារ​ភាព​រឹង​មាំ​របស់​វា​ផង​ដែរ។ ជាមួយ​នឹង​កម្រិត​នៃ​ការ​បត់បែន​បាន​យ៉ាង​ល្អ Ford ទទួល​បាន​ឈ្មោះ​ល្បី សូម្បី​តែ​នៅ​ក្នុង​ទីផ្សារ​រថយន្ត​កម្លាំង​ខ្លាំង មិន​ថា​ជា រថយន្ត​ស្ព័រ SUV ឬ Pickup ឡើយ។

១០) Fiat

ម៉ាក​យីហោ​នេះ​គ្មាន​អ្វី​អួត​ខ្លាំង ក្រៅ​ពី​ការ​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​ថោក​បំផុត​ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងអត់ បំពង់ខ្យល់បំពាក់លើរថយន្តនេះ មានប្រយោជន៍អ្វីខ្លះ?

ការ​ប្រើប្រាស់​រថយន្ត​ប្រភេទ SUV នៅ​តាម​ផ្លូវ​សម្រាប់​ដំណើរ​ផ្សង​ព្រេង​នានា ដែលសម្បូរដីហុយ និង ចុះទឹកផ្សេងៗ គួរ​តែ​មាន​ការ​ការពារ​ម៉ាស៊ីន​រថយន្ត​បន្ថែម ដោយ​ការ​ប្រើប្រាស់​បំពង់​ខ្យល់ ហៅ​ថា Snorkel។

អត្ថ​ប្រយោជន៍​ដែល​វា​ផ្តល់​ឲ្យ គឺ​អាស្រ័យ​លើ​ស្ថានភាព​ផ្លូវ ដូច​ខាង​ក្រោម៖

ការ​បើកបរ​នៅ​លើ​ផ្លូវ

បំពង់​ខ្យល់​នេះ ក៏​នឹង​ធ្វើ​ឲ្យ​ដំណើរការ​រថយន្ត​ប្រសើរ​ឡើង ដោយសារតែ​លំហូរ​ខ្យល់​ស្អាត និង​សីតុណ្ហភាព​ទាប បើ​ប្រៀបធៀប​ទៅ​នឹង​រន្ធ​ខ្យល់​ដើម​របស់​រថយន្ត។ ជាមួយ​នឹង​ការ​បែរ​បញ្ច្រាស់​ខ្យល់ និង​ស្ថិត​នៅ​កម្ពស់​ខ្ពស់ វា​នឹង​ទទួល​បាន​នូវ​លំហូរ​ខ្យល់​ដ៏​ល្អ​ប្រសើរ​មួយ សម្រាប់​តម្រូវ​ការ​របស់​ម៉ាស៊ីន។ អត្ថប្រយោជន៍​នេះ នឹង​ត្រូវ​បាន​កត់​សម្គាល់​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​បើកបរ​ប្រចាំ​ថ្ងៃ ទាំង​ល្បឿន​មធ្យម និង​លឿន ជាមួយ​នឹង​ដំណើរការ​ម៉ាស៊ីន​ល្អ និង​កាត់​បន្ថយ​កម្រិត​ស៊ី​ប្រេង​ផង​ដែរ។

ការ​បើកបរ​លើ​ដី

បំពង់​ខ្យល់​នេះ រក្សា​ធូលី​ដី​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តម្រង​ដើម​របស់​យានយន្ត និង​រក្សា​ដំណើរការ​របស់​ម៉ាស៊ីន​ទៀត​ផង។ វា​ស្រូប​យក​ខ្យល់​ដែល​មាន​កំហាប់​ភាគ​ល្អិត​ទាប​ជាង​ឆ្ងាយ​ពី​ធូលី​ដី ដែល​បណ្តាល​មក​ពី​យានយន្ត​នៅ​ខាង​មុន​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ឲ្យ​រថយន្ត​សន្សំសំចៃ​ប្រេង​ច្រើន ជា​ពិសេស​រក្សា​តម្រង​ឲ្យ​ស្អាត និង​ធ្វើ​ឲ្យ​មាន​លំហូរ​ខ្យល់​កាន់​តែ​ធំ។

ការ​បើកបរ​ឆ្លង​កាត់​ទឹក

ការ​បើកបរ​រថយន្ត​ឆ្លង​កាត់​ទឹក​ទន្លេ ឬ​ទឹក​ជំនន់ (ទឹក​ជ្រៅ) បំពង់​ខ្យល់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ធម្មតា និង​ការពារ​ការ​ខូចខាត តាមរយៈ​ទឹក​ចូល​ម៉ាស៊ីន​ផង​ដែរ ដោយសារតែ​វា​ស្ថិត​នៅ​ខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពដំបូង Ford Ranger ស៊េរីថ្មីអាចនឹងចេញនៅឆ្នាំ ២០២១

យោងតាមកាសែតរបស់អូស្រ្តាលី Wheels បានបង្ហាញពីរូបរាងបែកធ្លាយដំបូងចំនួនពីរសន្លឹក របស់រថយន្ត Ford Ranger ដែលអាចនឹងចេញនៅឆ្នាំ២០២១ ដែលអាចនឹងបំពាក់មកជាមួយប្រអប់លេខអូតូ ៧វគ្គ។ តែយ៉ាងណាក៏ដោយ នេះគ្រាន់តែពាក្យចចាមអារ៉ាម និងមិនទាន់មានការបញ្ជាក់អោយច្បាស់នៅឡើយទេ ដូចនេះយើងរង់ចាំមើលទាំងអស់គ្នា។

រូបភាពរថយន្ត Ford Ranger បែកធ្លាយ

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+